ព័ត៌មានអន្តរជាតិ

IAEA បង្កើតបេសកកម្ម នៅរោងចក្រនុយក្លេអ៊ែរ អ៊ុយក្រែន ដើម្បីធានាសន្ដិសុខនុយក្លេអ៊ែរ

គៀវ៖ អគ្គនាយក IAEA លោក Rafael Mariano Grossi បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្កើតបេសកកម្មគាំទ្រ និងជំនួយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។

លោក Grossi បាន​សរសេរ​នៅលើបណ្ដាញ Twitter បន្ទាប់ពី​ពិធី​លើក​ទង់ជាតិ​នៅឯ​រោងចក្រ​ថា “យើង​នៅទីនេះ ដើម្បី​ជួយ​ធានា​សុវត្ថិភាព និង​សន្តិសុខ​នុយក្លេអ៊ែរ​ក្នុងអំឡុងពេល​ ជម្លោះ​ដែល​កំពុង​កើតមាន​។

លោក Grossi បានលើកឡើងថា ឆាប់ៗនេះ IAEA នឹងមានវត្តមានជាអចិន្ត្រៃយ៍នៅ NPPs អ៊ុយក្រែនទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយកាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី មិនវាយប្រហារអគារលំនៅដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ ប៉ុន្តែជាគោលដៅយោធា នៅក្នុងប្រទេសអ៊ុយក្រែន។

លោកបានបដិសេធថា កងកម្លាំងរុស្ស៊ី បានបង្កឱ្យមានការដួលរលំអគារ លំនៅដ្ឋានមួយនៅកណ្តាលទីក្រុង Dnipro អ៊ុយក្រែនកាលពីសប្តាហ៍មុន ដោយលើកឡើងថា វាត្រូវបានបំផ្លាញដោយមីស៊ីល ស្ទាក់ចាប់របស់ទីក្រុងគៀវ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top