បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា ជម្លោះអ៊ុយក្រែនអាចបញ្ចប់បាន លុះត្រាតែរដ្ឋាភិបាលទីក្រុងគៀវឈប់គំរាមកំហែងដល់ទីក្រុងមូស្គូ និងឈប់រើសអើងអ្នកនិយាយរុស្ស៊ី។ លោកបានបន្ថែមថា ការប្រឈមមុខគ្នានាពេលបច្ចុប្បន្នគឺផ្អែកលើការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំឆ្នាំមួយ លោក Lavrov ត្រូវបានសួរថាតើដំណាក់កាលបច្ចុប្បន្ន នៃអរិភាពនៅក្នុងរដ្ឋជិតខាង អាចបញ្ចប់នៅ ឆ្នាំនេះដែរឬទេ។ លោកបានឆ្លើយតបដោយកត់សម្គាល់ថា “គោលដៅនៃប្រតិបត្តិការយោធា ពិសេសមិនមែនជារឿង ប្រឌិត មិនត្រូវបានដកចេញពីស្ថានភាពដែលមើលមិនឃើញនោះទេ” ប៉ុន្តែត្រូវបាន “កំណត់ដោយផលប្រយោជន៍ សន្តិសុខជាមូលដ្ឋាន និងស្របច្បាប់របស់សហព័ន្ធរុស្ស៊ី”។
លោកថា នេះជាការពិតជាពិសេសពេលនិយាយដល់ស្ថានការណ៍នៅប្រទេសជិតខាង។ អ៊ុយក្រែន ដូចជាដែនដីដទៃទៀតដែលជាប់ព្រំដែនរុស្ស៊ី មិនគួរទទួលយកហេដ្ឋារចនាសម្ព័ន្ធយោធាដែលបង្កការគំរាមកំហែងផ្ទាល់ដល់ប្រទេសរបស់យើងឡើយ»៕
ប្រែសម្រួលៈ ណៃ តុលា