បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្ស Palang Pracharath (PPRP) លោក Prawit Wongsuwon បានប្តេជ្ញាដំឡើងប្រាក់ឧបត្ថម្ភរដ្ឋប្រចាំខែដល់ ៧០០ បាត ហើយនិយាយថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សរបស់លោកវិលចូលរដ្ឋាភិបាលវិញបន្ទាប់ពីការបោះឆ្នោតបន្ទាប់។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Prawit បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីយុទ្ធសាស្ត្រ និងវេទិកាគោលនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោត ដែលគ្រោងធ្វើនៅក្នុងខែឧសភា។
ព្រឹត្តិការណ៍នេះមានការចូលរួមពីនាយកប្រតិបត្តិគណបក្ស រួមមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsuthin ប្រធានអ្នកយុទ្ធសាស្ត្ររបស់ PPRP ។ រដ្ឋមន្ត្រីឧស្សាហកម្ម លោក Suriya Juangroongruangkit អនុប្រធាន PPRP រដ្ឋមន្ត្រីក្រសួងអប់រំ Trinuch Thienthong និងលោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីសេដ្ឋកិច្ច និងសង្គមឌីជីថល។
លោក Prawit បាននិយាយថា អាទិភាពរបស់គណបក្សគឺការបង្កើនអត្ថប្រយោជន៍នៃគម្រោងសុខុមាលភាពរដ្ឋដែល PPRP បានដឹកនាំក្នុងរយៈពេល ៤ឆ្នាំកន្លងមកក្នុងនាមជាគណបក្សកាន់អំណាចនៅក្នុងរដ្ឋាភិបាលចម្រុះ៕
ប្រែសម្រួលៈ ណៃ តុលា