ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសមួយចំនួនដាក់កំហិតលើការចូលដែន របស់អ្នកទេសចរណ៍ចិន គឺខាតបង់លើសពីការទទួលបាន

បន្ទាប់ពីប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ការធ្វើដំណើរទៅមករបស់ប្រជាជន ចិននិងបរទេសកាន់តែមានភាពងាយស្រួល ហើយសហគមន៍អន្តរជាតិបានស្វាគមន៍ជាទូទៅ។ ប៉ុន្តែ ប្រទេសមួយចំនួនតិចបានល្មើស នឹងវិទ្យាសាស្ត្រនិងការពិត ដែលបានចាត់វិធានការដាក់កំហិតលើកការចូលដែនប្រកបដោយការរើសអើងលើអ្នកទេសចរណ៍ចិន ។

ការដែលភាគីចិនអនុលោមតាមសភាពការណ៍ជាក់ស្តែង ធ្វើការតបតវិញស្មើគ្នា មិនត្រឹមតែជាការគាំពារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋរបស់ប្រទេសខ្លួនតែប៉ុណ្ណោះទេ ថែមទាំងជាការគាំពារមជ្ឈដ្ឋាន ដ៏ចាំបាច់សម្រាប់បណ្តាប្រទេសនានាធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងជាប្រក្រតីផងដែរ។


ក្នុងចំណោមប្រទេសមួយចំនួនតិចដែលរើសអើងអ្នកទេសចរណ៍ចិន ប្រទេសអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេស មានភាពតំណាង ។ តាំងពីថ្ងៃទី៥ខែមករាមក អាមេរិកបានចាត់វិធានការដាក់កំហិតលើការចូល ដែនរបស់អ្នក ទេសចរណ៍ចិន។ តាំងពីថ្ងៃទី៨ខែមករាមក ប្រទេសជប៉ុនបានអនុម័តសេចក្តីតម្រូវការ ថ្មីស្តីពីការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដៅចំពោះអ្នកទេសចរណ៍ដែលមកពីប្រទេសចិន។ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ក្នុងអំឡុងពេលពីថ្ងៃទី២ដល់ថ្ងៃទី៣១ខែមករា កូរ៉េខាងត្បូងផ្អាកការ ចេញទិដ្ឋាការទស្សនារយៈពេលខ្លីចំពោះប្រជាពលរដ្ឋចិន ហើយផ្អាកផែនការបន្ថែមជើង យន្តហោះដែលហោះហើរឡើងពីប្រទេសចិន។


បើមើលពីហេតុផលជាធម្មតា ប្រទេសជប៉ុននិងកូរ៉េខាងត្បូង គឺជាប្រទេសជិតខាងរបស់ប្រទេសចិន ដែលមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជិតស្និទ្ធ ។

ប្រទេសទាំងពីរនេះហាក់ដូចជាគ្មានហេតុផល មិនស្វាគមន៍ប្រទេសចិនរៀបចំឡើងវិញ នូវការធ្វើដំណើរទៅមកជា ប្រក្រតីរវាងបុគ្គលិកទេ ។ ប៉ុន្តែ ក្នុងនាមជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកនៅអាស៊ី ក្នុងបរិបទដែលអាមេរិកពន្លឿន ជំរុញអ្វីដែលគេហៅថា”យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ជប៉ុននិងកូរ៉េខាងត្បូងបានរួមជាមួយ អាមេរិកចាត់វិធានការដាក់កំហិតលើការ ចូលដែនដែលសំដៅទៅលើអ្នកទេសចរណ៍ចិន ខ្លាចក្រែងតែមិនមែនជារឿងចៃដន្យទេ ។


ការពិត តើការមកដល់របស់ភ្ញៀវទេសចរណ៍ចិន នឹងនាំមកនូវហានិភ័យធំប៉ុនណាដល់ប្រទេសដូច ជាជប៉ុននិងកូរ៉េខាងត្បូងជាដើម? អ្នកសម្រេចគោលនយោបាយ របស់ពួកគេដឹងយ៉ាងច្បាស់។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពនៃប្រទេសជប៉ុន បង្ហាញឱ្យឃើញថា គិតរហូតដល់ថ្ងៃទី១២ ខែមករា ក្នុង១សប្តាហ៍ អត្រាវិជ្ជមានក្នុងការធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ចំពោះអ្នកទេសចរណ៍ចូលដែនដែលមកពីប្រទេសចិន គឺ៣ភាគរយ។

យោងតាមពត៌មានដែលទីភ្នាក់ងារសារព័ត៌មានYonhap ចេញផ្សាយឱ្យដឹងថា ចាប់ពីថ្ងៃទី៥ខែមករាមក អត្រាវិជ្ជមានក្នុងការធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ចំពោះអ្នកដំណើរមកពីចិនដែលចូល ដែនកូរ៉េខាងត្បូងនិងស្នាក់នៅរយៈពេលខ្លី បានថយចុះជាបន្តបន្ទាប់ជាទូទៅ។

ប្រភេទវីរុសដែលរកឃើញក្នុងករណីជំងឺកូវីដ១៩ ដែលបានចូលដែនកូរ៉េខាងត្បូងពីប្រទេសចិន គឺគ្មានវីរុសបម្លែងថ្មីXBB.1.5ដែលកំពុងរីករាលដាលនៅអាមេរិកនាពេលបច្ចុប្បន្ននោះទេ។


អាចឃើញថា ប្រសិនបើប្រទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម ពិតជាចង់បង្ការការរីករាលដាល នៃជំងឺកូវីដយ៉ាងតឹងរ៉ឹងដោយប្រកដប្រជា នោះអ្វីដែលគួរឱ្យយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត គឺវីរុសបំប្លែងXBB.1.5ដែលជារីរុសមាននិន្នាការរីករាលដាលលឿនជាងគេនៅអាមេរិក ។ នាពេលបច្ចុប្បន្ន ប្រទេសជប៉ុននិងកូរ៉េខាងត្បូង សុទ្ធតែបានរកឃើញករណីឆ្លងវីរុសXBB.1.5ជាច្រើនករណី ។ ក្នុងស្ថានភាពបែបនេះ ពួកគេបាន “បាញ់វង់”ខុស ពួកគេបានដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន បើប្រការនេះមិនមែនជាការរើសអើង ដែលមានលក្ខណៈសំដៅតើជាអ្វីដែរ?តើវាមានកត្តានយោបាយប៉ុន្មាននៅពីក្រោយរឿងនេះ?


ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេសជិតខាង។ បញ្ហាដាក់កំហិតលើការចូល ដែនដែលបានកើតឡើងនៅពេល បច្ចុប្បន្ននេះ គួរឱ្យសោកស្តាយ ប៉ុន្តែប្រទេសចិនមិនមែនជាអ្នកត្រូវទទួលខុសត្រូវទេ។ ប្រឈមមុខនឹងស្ថានភាព ថ្មីនៃការរីករាលដាល ជំងឺកូវីដ១៩ ប្រទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម គួរតែគោរពវិទ្យាសាស្ត្រ លុបចោលវិធានការដាក់កំហិតដែលរើសអើងដោយសំដៅលើប្រទេសចិនឱ្យបានឆាប់ៗ ព្រមនិងរៀបចំការធ្វើដំណើរ ទៅមករបស់បុគ្គលិកជាប្រក្រតីឡើងវិញ ៕

To Top