ព័ត៌មានអន្តរជាតិ

Update ៖ រដ្ឋសភា អនុម័តលើការ សុំលាលែងពីតំណែង របស់ប្រធានាធិបតី វៀតណាម ហើយ

ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ រដ្ឋសភាវៀតណាម បានអនុម័តលើការលាលែង ពីតំណែងរបស់ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc ដែលធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកបានលាលែង ពីតំណែងជាផ្នែកមួយ នៃការជំរុញប្រឆាំង អំពើពុករលួយ ។

គួរបញ្ជាក់ថា ការចាកចេញភ្លាមៗ និងមិនធ្លាប់ មានពីមុនមករបស់គាត់ កើតឡើងក្នុងអំឡុងពេលនៃ ចលាចលនយោបាយដ៏សំខាន់នៅក្នុងប្រទេស វៀតណាម ជាកន្លែងដែលការបោសសម្អាត ប្រឆាំងអំពើពុករលួយ និងការប្រយុទ្ធពីបក្សពួកបានធ្វើឱ្យរដ្ឋមន្ត្រី ជាច្រើនត្រូវបានបណ្តេញចេញមុខតំណែង ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយ ដែលត្រូវបានបិទចំពោះប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សមាជិករដ្ឋសភាជាង៩៣ភាគរយ បានបោះឆ្នោតយល់ព្រម លើការលាលែងរបស់លោក Phuc ។

ដោយមិនទាន់មានអ្នកស្នងតំណែងនៅឡើយទេ លោក Vo Thi Anh Xuan អនុប្រធានាធិបតី បច្ចុប្បន្ននឹងក្លាយជាប្រធានាធិបតី បណ្ដោះអាសន្នដោយស្វ័យប្រវត្តិតាមរដ្ឋធម្មនុញ្ញ ។

វៀតណាម មានរបបផ្តាច់ការ ត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនិស្ត និងដឹកនាំជាផ្លូវការ ដោយអគ្គលេខាធិការ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ។

ការសម្រេចចិត្តសំខាន់ៗ ត្រូវបានធ្វើឡើងដោយការិយាល័យ នយោបាយដែលឥឡូវនេះលេខ 16 ។

ចំពោះការចាកចេញភ្លាមៗ របស់លោក Phuc គឺជាចលនាមិនធម្មតា មួយនៅក្នុងប្រទេសវៀតណាម ដែលជាធម្មតាការផ្លាស់ប្តូរ នយោបាយត្រូវបានរៀបចំយ៉ាង ប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់លើស្ថិរភាព ប្រុងប្រយ័ត្នបំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top