ព័ត៌មានអន្តរជាតិ

របាយការណ៍ សមាជបក្ស កុម្មុយនីស្តចិន លើកទី២០និង «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន»ជាភាសាបរទេស បានចេញផ្សាយ

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានផ្សាយដំណឹងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ថា របាយការណ៍ ដែលលោក Xi Jinping បានធ្វើឡើង ក្នុងសមាជបក្ស កុម្មុយនីស្តចិន លើកទី២០ នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ដែលក្រោម ចំណងជើង « ជ្រោងទង់សង្គម និយមមានលក្ខណៈពិសេសចិន ដ៏មហស្ចារ្យ សាមគ្គី និងតស៊ូ ដើម្បីកសាង ប្រទេសសង្គម និយមទំនើបដោយគ្រប់ជ្រុងជ្រោយ » និង«លក្ខនិ្តកៈបក្ស កុម្មុយនីស្តចិន» ដែលសមាជបក្ស កុម្មុនីស្តចិនលើកទី២០ បានពិនិត្យពិភាក្សានិងអនុម័ត បានចេញផ្សាយជាភាសាបរទេសចំនួន ១១ ភាសារួមមានទាំងភាសាអង់គ្លេស ភាសាបារាំង ភាសារុស្ស៊ី ភាសាអារ៉ាប់ ភាសាអេស្ប៉ាញ់ ភាសាព័រទុយហ្គាល់ ភាសាអាល្លឺម៉ង់ ភាសាជប៉ុន ភាសាវៀតណាម និង ភាសាឡាវ ជាដើម និងបាន បោះពុម្ពផ្សាយ ដោយទីភ្នាក់ងារភាសាបរទេសចិន ព្រមទាំងដាក់លក់ ជាសាធារណៈទាំងជាតិនិងអន្តរជាតិចាប់ពីថ្ងៃនេះទៅ ៕

To Top