ព័ត៌មានអន្តរជាតិ

IAEA បញ្ចប់បេសកកម្ម នៅតាមរោងចក្រ នុយក្លេអ៊ែរ របស់អ៊ុយក្រែន

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន របស់រដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កំពុងបញ្ចប់បេសកកម្មអចិន្ត្រៃយ៍ នៅរោងចក្រថាមពល នុយក្លេអ៊ែរ អ៊ុយក្រែន (NPPs) ។

នៅពេលថ្លែងនៅក្នុងសន្និសីទរួមមួយជាមួយអគ្គនាយក IAEA លោក Rafael Mariano Grossi នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា បេសកកម្មនៅរោងចក្រនុយក្លេអ៊ែរ Khmelnytsky NPP នៅភាគខាងលិចអ៊ុយក្រែន គឺចាប់ផ្តើមធ្វើការនៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Shmyhal បានលើកឡើងថា “ថ្ងៃនេះ ខ្ញុំបានលឺពី អគ្គនាយក Rafael Grossi នូវការធានានូវការគាំទ្រពេញលេញពី IAEA សម្រាប់កិច្ចខិតខំប្រឹងប្រែង របស់យើងក្នុងការធានាសុវត្ថិភាព នុយក្លេអ៊ែរ រួមទាំងនៅ Zaporizhzhia NPP”។

លោក Grossi ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “យើងកំពុងធ្វើការលើបញ្ហា នៃការរៀបចំតំបន់សុវត្ថិភាពជុំវិញ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia NPP ហើយយើងកំពុងធ្វើឱ្យមានវឌ្ឍនភាព លើបញ្ហានេះ”។

យោងតាមសេចក្តីថ្លែងការណ៍របស់ IAEA ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ អ្នកជំនាញនឹងត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរសំខាន់ៗ ផ្តល់ជំនួយបច្ចេកទេស វាយតម្លៃតម្រូវ ការរបស់រោងចក្រ និងរាយការណ៍ទៅទីស្នាក់ការកណ្តាលរបស់ IAEA៕

To Top