ព័ត៌មានអន្តរជាតិ

ប៉ូឡូញ៖ តំណក់ឈាមអ៊ុយក្រែន ជាតម្លៃនៃការស្ទាក់ស្ទើរបស់អាល្លឺម៉ង់ ក្នុងការផ្ដល់ជំនួយរថក្រោះ Leopard 2

បរទេស៖ ការរិះគន់ជាអន្តរជាតិ លើប្រទេសអាល្លឺម៉ង់ កំពុងកើនឡើងជុំវិញការស្ទាក់ស្ទើររបស់ខ្លួន ក្នុងការយល់ព្រមលើការបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

កិច្ចប្រជុំនៃសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាមេរិកនៅ Ramstein ប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីរបៀបផ្តល់អាវុធដល់អ៊ុយក្រែន បានបញ្ចប់ដោយការជាប់គាំង លើរថក្រោះដែលផលិតដោយអាល្លឺម៉ង់ ដែលត្រូវបានគេមើលឃើញថា ជាការធ្វើឱ្យប្រសើរឡើងដ៏សំខាន់ ចំពោះយានជំនិះសម័យសូវៀត ដែលកងកម្លាំងទីក្រុងគៀវ ប្រើប្រាស់នាពេលបច្ចុប្បន្ន។

ប្រទេសប៉ូឡូញ ស្ថិតក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ដែលបានយល់ព្រមផ្គត់ផ្គង់ រថក្រោះដល់អ៊ុយក្រែន ប៉ុន្តែការនាំចេញឡើងវិញ របស់ពួកគេទាមទារការ អនុញ្ញាតពីទីក្រុងប៊ែរឡាំង។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានបដិសេធថា ទីក្រុងប៊ែកឡាំងមិនបានរារាំង ការដឹកជញ្ជូនរបស់ពួកគេ ហើយបានលើកឡើងថា “យើងត្រូវថ្លឹងថ្លែងនូវគុណសម្បត្តិ និងគុណវិបត្តិទាំងអស់ មុនពេលយើងសម្រេចចិត្ត”។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Zbigniew Rau បានបង្ហោះធ្វីត ថា “ការផ្តល់អាវុធដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី មិនមែនជាប្រភេទនៃ ការធ្វើការសម្រេចចិត្តនោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top