ព័ត៌មានអន្តរជាតិ

ចិនផ្ដល់ប្រេងជិត ២៣០០០តោន ឲ្យទៅកូរ៉េខាងជើង ក្នុងឆ្នាំ២០១៩

សេអ៊ូល៖ របាយការណ៍មួយ របស់អង្គការសហប្រជាជាតិ បានបង្ហាញនៅថ្ងៃពុធនេះថា ប្រទេសចិន បានផ្តល់ប្រេងប្រហែល ២៣.០០០ តោនដល់ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំមុន ចំពេលមានការដាក់ទណ្ឌកម្មជាសកល ទៅលើការផ្គត់ផ្គង់ ផលិតផលប្រេងដល់របបនេះ។

យោងតាមរបាយការណ៍ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនដែលថា ប្រទេសចិន បានផ្តល់ផលិតផលប្រេង ២២.៧៣៩ តោនដល់កូរ៉េខាងជើង កាលពីឆ្នាំមុន។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍បានបង្ហាញថា ការផ្គត់ផ្គង់ប្រេងប្រចាំខែរបស់ចិន ដល់កូរ៉េខាងជើង មានចាប់ពី ៤៧៨ តោនដល់ ៣.១១៧ តោន។ តួលេខដែលត្រូវគ្នា សម្រាប់ប្រទេសរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្ម ដ៏ធំមួយផ្សេងទៀត សម្រាប់កូរ៉េខាងជើង គឺមិនមានទេ៕ ដោយ៖ ឈូក បូរ៉ា

To Top