បរទេស៖ អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍មួយ អំពីការបន្តការ ផ្គត់ផ្គង់ជំនួយជាអាវុធទៅឲ្យអ៊ុយក្រែន នោះបានសបញ្ចាក់យ៉ាងច្បាស់ណាស់ថាលោកខាងលិចកំពុង តែបំពាក់អាវុធធ្វើសង្គ្រាម ដោយប្រយោល ឬដោយផ្ទាល់ប្រឆាំងជាមួយនឹងប្រទេសរុស្សី ហើយលទ្ធផលអាមេរិក និងសម្ព័ន្ធមិត្ត ប្រាកដជាទទួល បាននូវការឆ្លើយតបយ៉ាងចាស់ដៃ មួយជាមិនខាន។
លោក Medvedev ដែលបច្ចុប្បន្នក៏កំពុងបម្រើការងារជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសរុស្សី ផងនោះបានចេញសេចក្តីថ្លែងការណ៍បែបនេះក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានជំនួបរវាងមេដឹកនាំយោធាកំពូលៗនៅមូលដ្ឋានទ័ពអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ និងព្រមទាំងបានឈានទៅដល់ការព្រមព្រៀង បន្តផ្តល់អាវុធទ្រង់ទ្រាយធំទៅឲ្យប្រទេសអ៊ុយក្រែនទៀតផងដែរ។
លោកអតីតប្រធានាធិបតីរូបនេះបានរៀបរាប់ទៀតថា៖ជំនួបគ្នានៅមូលដ្ឋាន Ramstein នឹងការផ្គត់ផ្គង់អាវុធនោះប្រាកដ បង្ហាញវាជាអ្វីដែលមានរូបភាពប្រឆាំងជាមួយនឹងប្រទេសរុស្សី ឬដើម្បីបំផ្លាញយើងដែល ទោះបីជាយ៉ាងណា ក្តីសកម្មភាពដ៏ គួរឲ្យស្អប់ខ្ពើមមួយនេះនឹងអាចនាំទៅដល់ ការបង្កើតបានជាប្លុកថ្មីមួយទៀតរវាងប្រជាជាតិ មួយចំនួនដែល មានការធុញទ្រាន់មិនចូលចិត្តចំពោះអ្វីដែលជាអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី