ព័ត៌មានអន្តរជាតិ

ការសិក្សាបង្ហាញថា អាមេរិកមិនទាន់ត្រៀមខ្លួន រួចរាល់ខាងសព្វាវុធ សម្រាប់ការប្រយុទ្ធជាមួយចិន

បរទេស ៖ អាមេរិកមិនមានឃ្លាំង អាវុធគ្រប់គ្រាន់ ឬសមត្ថភាពឧស្សាហកម្ម ដើម្បីបំពេញបន្ថែម សម្រាប់ការប្រឈមមុខដាក់គ្នា ផ្នែកយោធាដ៏ធំ ជាមួយចិននោះទេ, វិទ្យាស្ថានស្រាវជ្រាវ គោលនយោបាយ របស់សហរដ្ឋអាមេរិក បានព្រមានដោយលើកឡើង ពីល្បែងសង្គ្រាមជាបន្តបន្ទាប់ ដែលខ្លួនបានធ្វើ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានជំរុញឱ្យមានការស្តុកទុកគ្រាប់រំសេវ និង សម្ភារៈសម្រាប់ផលិត និងផ្តល់ជូនអ្នកផលិត នូវលក្ខខណ្ឌល្អប្រសើរ ដើម្បីឱ្យពួកគេមាន ការលើកទឹកចិត្ត ក្នុងការវិនិយោគលើមធ្យោបាយថ្មីៗ ។

CSIS ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលចុះបញ្ជីក្នុងចំណោមអ្នកផ្តល់ជំនួយ របស់សហគ្រិនការពារជាតិសំខាន់ៗ រួមមាន Lockheed Martin, Boeing និង General Dynamics បានរិះគន់ស្ថានភាព នៃឧស្សាហកម្មការពារជាតិ របស់សហរដ្ឋអាមេរិកថា មិនគ្រប់គ្រាន់សម្រាប់ “បរិយាកាសប្រកួតប្រជែង នាពេលបច្ចុប្បន្ននេះ” ។

របាយ​ការណ៍​ដែល​បាន​ចេញ ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់​ថា មូលដ្ឋាន​ផលិតកម្ម​មិន​អាច​គាំទ្រ​ដល់​ជម្លោះ ​ដែល​អូសបន្លាយ​និង ​មាន​កម្រិត​ខ្លាំង​នោះ​ទេ។ ប្រទេសនេះមានអាវុធមួយចំនួន នៅក្នុងការពិសោធន៍ រួមមានកាំជ្រួច Javelin និង Stinger មីស៊ីល ១៥៥ មីលីម៉ែត្រ និងរ៉ាដាប្រឆាំងកាំភ្លើងធំ ដូចដែលវាត្រូវបាន បញ្ជូនទៅអ៊ុយក្រែន ៕

To Top