ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារ

ភ្នំពេញ ៖ ដោយអនុវត្ត តាមវិធានការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារយោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញ នូវសេចក្តីសប្បាយរីករាយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ (Sinovac) និងបានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង ស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បានឆាប់រហ័សទាន់ សភាពការណ៍ ៕

To Top