ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អះអាងថា លោកអាចបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ត្រឹម ២៤ម៉ោងតាមរយៈការចរចា

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងចរចាដោយជោគជ័យ ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន “ក្នុងរយៈពេល ២៤ ម៉ោង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លោក ត្រាំ ដែលរាប់ទសវត្សរ៍មុនពេល ក្លាយជាប្រធានាធិបតី ត្រូវបានគេកោតសរសើរ យ៉ាងខ្លាំងចំពោះការនិពន្ធ The Art of the Deal ដែលត្រូវបានសរសេរដោយខ្មោច បានអះអាងថា ជំនាញចរចារបស់លោក នឹងងាយស្រួលបញ្ចប់ជម្លោះ នៅក្នុងការបង្ហោះទាំងអស់ ទៅកាន់ Truth Social កាលពីថ្ងៃព្រហស្បតិ៍។

លោក ត្រាំ បាន​បន្ត​ថា សង្រ្គាម​នឹង​មិន​កើត​ឡើង​ឡើយ ប្រសិន​បើ​លោក​មិន​ត្រូវ​បាន ​លោក​ប្រធានាធិបតី ចូ បៃដិន ចាញ់​ក្នុង​ឆ្នាំ២០២០ ខណៈ​លោក​អះអាង​ថា លោក​នៅ​តែ​អាច​បញ្ចប់​ជម្លោះ​ បាន​យ៉ាង​ឆាប់​រហ័ស​ក្នុង​នាម​ជា​ប្រធានាធិបតី។

លោកបានលើកឡើងថា “ប្រសិនបើខ្ញុំធ្វើជាប្រធានាធិបតី សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នឹងមិនដែលកើតឡើងនោះទេ ប៉ុន្តែទោះបីជាពេលនេះ ប្រសិនបើខ្ញុំជាប្រធានាធិបតីក៏ដោយ ខ្ញុំពិតជាអាចចរចាបញ្ចប់ភាពដ៏គួរឱ្យរន្ធត់នេះ”។

នៅក្នុងការបង្ហោះ Truth Social កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានព្រមានថា ផែនការរបស់រដ្ឋបាលលោក បៃដិន ក្នុងការបញ្ជូនរថក្រោះ M1A1 Abrams ចំនួន ៣១ គ្រឿងទៅកាន់អ៊ុយក្រែន អាចនាំទៅដល់សង្គ្រាម “នុយក្លេអ៊ែរ” ពីប្រទេសរុស្ស៊ី។ លោក​បាន​អះអាង​ថា ការ​បញ្ចប់​សង្គ្រាម​ដែល​ឥឡូវ​ឈាន​ចូល​ដល់​ខែ​ទី១២ នឹង​មាន​ភាព​ងាយ​ស្រួល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top