អូតាវ៉ា៖ CTV News បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ កាណាដាលោក Anita Anand បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសកាណាដា នឹងបញ្ជូនរថក្រោះប្រយុទ្ធចំនួន ៤គ្រឿងទៅកាន់អ៊ុយក្រែន។
របាយការណ៍បានឲ្យដឹងថា ក្រៅពីរថក្រោះ Leopard 2 ដំបូងចំនួន ៤គ្រឿង កាណាដា កំពុងពិចារណាបញ្ជូនរថក្រោះបន្ថែមទៀត នៅពេលក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
យោងតាមរបាយការណ៍បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធកាណាដា បច្ចុប្បន្នមានរថក្រោះប្រយុទ្ធ Leopard 2 ផលិតដោយប្រទេសអាល្លឺម៉ង់ចំនួន ៨២គ្រឿង ប៉ុន្តែពួកគេស្ថិតនៅក្នុងស្ថានភាពផ្សេងៗគ្នានៃសេវាកម្ម ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេនឹងរៀបចំការដឹកជញ្ជូនរថក្រោះ Leopard 2 រាប់សិបគ្រឿងទៅកាន់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា