បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសក្នុងការអនុម័ត កញ្ចប់ថវិកាជំនួយជាយោធា ដែលទំហំធំបំផុតរបស់ខ្លួនមួយ ទៅឲ្យប្រទេសអ៊ុយក្រែន ឬប្រមាណជា ៩២លានអឺរ៉ូ។
កញ្ចប់ថវិកាជំនួយទាំងនោះ ត្រូវបានគេមើលឃើញថា មានរួមទាំងមីសីលប្រឆាំងយន្តហោះចម្បាំង អាវុធប្រឆាំងរថក្រោះកាំភ្លើងយន្ត គ្រាប់បែក និងអាវុធយុទ្ធភណ្ឌជាច្រើនទៀត ហើយភាគច្រើនគឺត្រូវបានផ្តល់ចេញ ពីឃ្លាំងអាវុធស្រាប់របស់ខ្លួន និងមួយចំនួនទៀតនឹង ត្រូវបញ្ជូនទៅតាមក្រោយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ែលហ្ស៊ិកលោក Ludivine Dedonder បានបញ្ជាក់ថា នៅថ្ងៃនេះជំនួយយោធាជាច្រើន ត្រូវបានសម្រេចដើម្បីផ្តល់ ទៅឲ្យអ៊ុយក្រែនដើម្បីឲ្យពួកគេ មានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងប្រទេសរុស្សីដោយខ្លួនឯង។
កញ្ចប់យោធាថ្មីនេះបានន័យថា ប៊ែលហ្ស៊ិកមកដល់ពេលនេះ បានសម្រេចចិត្តបរិច្ចាគធនធាន របស់ខ្លួនជួយវិស័យយោធាអ៊ុយក្រែន សរុបប្រមាណជា ១៨៦លានអឺរ៉ូ មកហើយដែលក្នុងនោះ ៤៤លានអឺរ៉ុប ត្រូវបានផ្តល់ឲ្យជាសាំង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
