តូក្យូ៖ អគ្គលេខាធិការ សហរដ្ឋអាមេរិកលោក Antonio Guterres បានឲ្យដឹងកាលពីថ្ងៃអង្គារថា លោកនឹងធ្វើទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅខែសីហា ក្នុងខួបលើកទី ៧៥ នៃការទម្លាក់គ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កលោក Guterres បានលេីកឡេីងថាដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកទៅកាន់ទីក្រុងភាគខាងលិច ប្រទេសជប៉ុននឹងជា “មធ្យោបាយដើម្បីបង្ហាញមិនត្រឹមតែសាមគ្គីភាពរបស់ខ្ញុំ ជាមួយហ៊ីរ៉ូស៊ីម៉ាប៉ុណ្ណោះទេ ប៉ុន្តែការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ”។
នៅខែសីហា ឆ្នាំ២០១៨ ប្រមុខយូអិនរូបនេះបាន ក្លាយជាប្រធានទី១ របស់យូអិន ដែលបានបំពេញទស្សនកិច្ចនៅ ណាហ្គាសាគី ដែលជាទីក្រុងមួយទៀតរបស់ប្រទេសជប៉ុន ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែកនុយក្លេអ៊ែរអាមេរិក ជិតចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ។ ការទម្លាក់គ្រាប់បែកនៅថ្ងៃទី ៩ ខែសីហាឆ្នាំ ១៩៤៥ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារ នុយក្លេអ៊ែរទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ចំនួន ៣ ថ្ងៃ។
ជាមួយគ្នានេះដែរប្រភពពីការទូត បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីចិនលោកស៊ី ជីនពីង អាចនឹងពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុន នាពេលខាងមុខដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ៤០០ នាក់នៅក្នុងប្រទេសរបស់លោក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំត្រៀមរវាងមន្រ្តីមកពីប្រទេសនានា ដែលគ្រោងធ្វើនៅចុងខែនេះ នៅទីក្រុងប៉េកាំង និងការប្រជុំដាច់ដោយឡែកមួយ ស្តីពីបញ្ហាដែនសមុទ្រត្រូវបានលេីកពេលនៅពេលដែលប្រទេសចិន ផ្តោតលើការទប់ស្កាត់ការរាលដាល។
ការពន្យាពេលចាប់ផ្តេីមឡេីង សម្រាប់ដំណើរទស្សនកិច្ចរបស់លោកស៊ី ដែលត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅដើមខែមេសា ហើយនឹងរៀបចំកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ៕
ដោយ ឈូក បូរ៉ា