ព័ត៌មានអន្តរជាតិ

មេរោគកូរ៉ូណាវីរុស៖ ពលរដ្ឋអង់គ្លេសទាំង ៣ម៉ឺននាក់ បើអាចគួរតែចាកចេញពីចិន ដើម្បីកាត់បន្ថយហានិភ័យ

BBC៖ ការិយាល័យជនបរទេស របស់ចក្រភពអង់គ្លេសបាននិយាយថា ជនជាតិអង់គ្លេសទាំងអស់នៅក្នុងប្រទេសចិន គួរតែចាកចេញពីប្រទេសចិន ប្រសិនបើអាច ដើម្បីកាត់បន្ថយហានិភ័យនៃការប្រឈមនឹងជំងឺឆ្លងរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណាវីរុស។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេសនិយាយថា ខ្លួននឹងបញ្ជូនជើងហោះហើរពិសេស មួយផ្សេងទៀតនៅថ្ងៃអាទិត្យ ដើម្បីជម្លៀសជនជាតិអង់គ្លេស និងគ្រួសាររបស់ពួកគេចេញពីទីក្រុង វូហាន ដែលជាកន្លែងផ្ទុះមេរោគផ្លូវដង្ហើមនេះ។

ទន្ទឹមនឹងនេះដែរ មានស្ត្រីជនជាតិបែលហ្ស៊ិកម្នាក់ ដែលកំពុងហោះហើរនាំពលរដ្ឋអង់គ្លេស ត្រឡប់មកវិញកាលពីថ្ងៃអាទិត្យបានធ្វើតេស្តិ៍រកវីរុសនេះបង្ហាញថា មានផ្ទុកមេរោគ កូរ៉ូណា។

ពលរដ្ឋអង់គ្លេស និងសមាជិកគ្រួសារចំនួន ១១ នាក់បានធ្វើដំណើរតាមជើងហោះហើររបស់ស្ត្រីខាងលើ ដែលដឹកអ្នកដំណើរពី ៣០ ប្រទេសផ្សេងទៀត ទៅកាន់ប្រទេសបារាំង មុនពេលដែលជនជាតិអង់គ្លេសហោះទៅកាន់មូលដ្ឋានទ័ព RAF Brize Norton ក្នុងទីក្រុង Oxfordshire ។

ក្នុងចំណោមនោះ ១០នាក់ បានបន្តទៅមន្ទីរពេទ្យ Arrowe Park នៅលើ Wirral សម្រាប់រយៈពេល ១៤ ថ្ងៃ ដោយនៅដាច់ដោយឡែកពីគេ ខណៈពេលដែលបុរសឈ្មោះ Anthony May-Smith ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Oxford ដើម្បីធ្វើតេស្តរកមើល មេរោគដែលអាចកើតមាន។

យ៉ាងហោចណាស់មានមនុស្សចំនួន ៤៩០ នាក់បានស្លាប់បន្ទាប់ពីឆ្លងវីរុសហើយមានករណីឆ្លងជាង ២ ម៉ឺនករណីដែលត្រូវបានបញ្ជាក់ថាភាគច្រើននៅក្នុងប្រទេសចិន។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស បាននិយាយថា មានជនជាតិអង់គ្លេសប្រមាណ ៣ ម៉ឺននាក់នៅក្នុងប្រទេសចិន។

ការិយាល័យការបរទេស បាននិយាយថា ខ្លួនបានបន្តធ្វើការជម្លៀសប្រជាជនអង់គ្លេស ចេញពីខេត្តហ៊ូប៉ី ដែលជាកន្លែងដែលមានការផ្ទុះឡើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top