ព័ត៌មានអន្តរជាតិ

ក្នុងរដូវកាលនេះ សហរដ្ឋអាមេរិក បញ្ជាក់ថា មានកុមារជិត១០០នាក់ បាត់បង់ជីវិត ដោយសារ ជំងឺគ្រុនផ្តាសាយ

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានរាយការណ៍ថា មានអ្នកស្លាប់ ដោយសារជំងឺ គ្រុនផ្តាសាយ ដែលជាកុមារសរុបចំនួន៩១នាក់ នៅក្នុងរដូវកាលនេះ នេះបើយោង តាមទិន្នន័យចុងក្រោយបំផុត ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) ។

យោងតាមការប៉ាន់ស្មាន របស់មជ្ឈមណ្ឌ CDC បានឲ្យដឹងថា យ៉ាងហោចណាស់មានជំងឺចំនួន២៥លានករណី សម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន២៨០.០០០កន្លែង និង១៧.០០០នាក់បានស្លាប់ ដោយសារជំងឺគ្រុនផ្តាសាយ រដូវនេះ នៅសហរដ្ឋអាមេរិក ។

ទិន្នន័យរបស់ CDC បានបង្ហាញថា មនុស្សប្រហែល៤.០០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែជំងឺផ្តាសាយ នៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍ចុងក្រោយបំផុត ដែលបញ្ចប់ នៅថ្ងៃទី២១ ខែមករា។ ការស្លាប់កុមារ ដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយ ចំនួន៦នាក់ត្រូវបានរាយការណ៍ នៅក្នុងសប្តាហ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top