ព័ត៌មានអន្តរជាតិ

លោក Biden នឹងមិនបញ្ជូន យន្តហោះចម្បាំង ទៅឲ្យអ៊ុយក្រែនឡើយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់ច្បាស់ហើយថា លោកនឹងមិនអនុញ្ញាតិឲ្យមាន ការបញ្ជួនយន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ុយក្រែននោះឡើយ។

ឆ្លើយតបទៅនឹងសំណួរដែលបាន សាកសួរអំពីលទ្ធភាពថាតើអាមេរិក នឹងអាចបញ្ចូនយន្តហោះចម្បាំង ទៅឲ្យប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះលោក Biden បានចេញមកធ្វើការឆ្លើយតបខ្លីៗថា Noចំពោះការសម្រេចចិត្តបែបនេះ។

បន្ទាប់ពីបានធ្វើដំណើរមកដល់ សេតវិមានវិញកាលពី ថ្ងៃចន្ទម្សិលមិញនេះលោក Biden ក៏បានលើកឡើងដែរថា លោកនឹងមានផែនការ ទៅបំពេញទស្សនកិច្ចនៅក្នុង ប្រទេសប៉ូឡូញប៉ុន្តែមិនទាន់ អាចប្រកាសអំពីព័ត៌មានលំអិត នៃពេលវេលានោះទេ។

សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានធ្វើឡើងបន្ទាប់ពី មានការលើកឡើងជាប្រធានបទថា ប្រទេសអ៊ុយក្រែនដែលបានទទួលរង ការវាយប្រហារពីសំណាក់ប្រទេសរុស្សី អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ គួរតែទទួលបានការផ្គត់ផ្គង់យន្តហោះចម្បាំង ពីសំណាក់លោកខាងលិចហើយឬនៅ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top