ព័ត៌មានអន្តរជាតិ

Update៖ អេស្ប៉ាញ គ្រោងបញ្ជូនរថពាសដែក Leopard 2A4 រហូតដល់៦គ្រឿង ទៅកាន់អ៊ុយក្រែន

ម៉ាឌ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសអេស្ប៉ាញគ្រោងនឹងបញ្ជូនរថពាសដែក Leopard 2A4 ដែលផលិតដោយប្រទេសអាល្លឺម៉ង់ពី៤ទៅ៦គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមសារព័ត៌មាន El Pais បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះ ដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនស្គាល់អត្តសញ្ញាណ ។

ប្រភពបានប្រាប់សារព័ត៌មាន El Pais យ៉ាងដូច្នេះថា ចំនួនពិតប្រាកដនឹងអាស្រ័យលើលក្ខខណ្ឌនៃរថពាសដែកប្រយុទ្ធដែលកំពុងផ្ទុក ហើយតើប្រទេសប៉ុន្មានផ្សេងទៀតនឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននៅទីបំផុតនោះ ។

អ្នកនាំពាក្យក្រសួងការពារជាតិអេស្ប៉ាញមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។

ទីក្រុង គៀវ បានធានាការសន្យាពីលោកខាងលិចនៅក្នុងខែនេះ ដើម្បីផ្គត់ផ្គង់រថពាសដែកប្រយុទ្ធសំខាន់ៗ ដើម្បីជួយទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដោយក្រុងម៉ូស្គូបានបង្កើនកិច្ចខិតខំប្រឹងប្រែងដ៏ធំដើម្បីធ្វើឱ្យមានការជឿនលឿនបន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top