ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកជំងឺសរុបចំនួន ១.១៥៣ នាក់ដែលឆ្លងវីរុសរលាកសួត ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ នាល្ងាចថ្ងៃពុធ។
យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃពុធមនុស្ស ២៦១ នាក់ បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។
សូមជម្រាបថា គណៈកម្មាធិការសុខាភិបាលរដ្ឋ របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះវីរុសថ្មី នៅប្រទេសចិន បានកើនឡើងដល់ ៥៦៣ នាក់ ចំនួនករណីដែលបានបញ្ជាក់ថា ឆ្លងកើនឡើងដល់ ២៨.០១៨ នាក់៕ ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									