ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ប្រើ​សព្វាវុធ​ចាស់ ​របស់​អ៊ុយក្រែន​ ដែល​បាន​បញ្ជូន​ប្រើប្រាស់ នៅតំបន់ជម្លោះ​ជួរ​មុខ នៅអ៊ុយក្រែន

ម៉ូស្គូ៖​ ដោយហៅថា White Swan យន្តហោះ Tu-160 គឺជាយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងលឿនបំផុតរបស់ពិភពលោក​ ហេីយរុស្ស៊ី​ កំពុងប្រើប្រាស់ យន្ដហោះធុននេះ​ នៅក្នុងតំបន់ជួរមុខ ក្នុងជម្លោះជាមួយអ៊ុយក្រែន។

បន្ទាយហោះហើរ ដែលរចនាឡើងដោយសូវៀត អាចធ្វើរង្វង់ជុំវិញផែនដីបាន ហោះបានកម្ពស់ ២០គីឡូម៉ែត្រ (១២,៤ម៉ាយ) ពីលើផែនដី និងផ្ទុកគ្រាប់បែក ៤៥តោន ឬកាំជ្រួចនុយក្លេអ៊ែរ Kh-55 រាប់សិប។ ទីក្រុងមូស្គូមាន White Swans ចំនួន ១៦គ្រឿង​ ហើយបាននិងកំពុងប្រើប្រាស់ ពួកវាក្នុងការប្រឈមមុខគ្នា ជាថ្មី ជាមួយលោកខាងលិច។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេបានហោះហើរពីលើប៉ូលខាងជើង ដើម្បីបំពានដែនអាកាសអាមេរិក និងកាណាដា បានចុះចតនៅវេណេហ្ស៊ុយអេឡា និងបានបាញ់មីស៊ីលឆ្លងទ្វីបនៅស៊ីរី។ ចាប់តាំងពីខែមីនា​ ឆ្នាំមុនយន្ដហោះ​ White Swans បានទម្លាក់គ្រាប់បែកប្រៀបដូចឋាននរកលើអ៊ុយក្រែន។

ពួកគេបានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅជិតទីក្រុង Saratov River ហើយបាញ់បង្ហោះកាំជ្រួចដែលមិនមែនជានុយក្លេអ៊ែរ​ ដោយមិនចូលទៅក្នុងដែនអាកាសរបស់អ៊ុយក្រែន។

ហើយនៅក្នុងអ្វី ដែលអាចជាការភ្ញាក់ផ្អើលមួយ ពាក់កណ្តាលនៃ White Swans របស់រុស្ស៊ីធ្លាប់ជាកម្មសិទ្ធិ របស់ទីក្រុងគៀវ​ ដូចទៅនឹងកាំជ្រួចរាប់រយ ដែលពួកគេអាចផ្ទុកបាន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top