ម៉ូស្គូ ៖ សម្ព័ន្ធមិត្តដ៏សំខាន់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំថា ទីក្រុងមូស្គូ អាចងាកទៅរកការ ទប់ស្កាត់នុយក្លេអ៊ែរ ប្រសិនបើអ៊ុយក្រែន ព្យាយាមដណ្តើមកាន់ កាប់តំបន់គ្រីមៀឡើងវិញ ។
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នកាន់តំណែង ជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខនៃប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតរុស្ស៊ី ដែលបានបោះពុម្ពផ្សាយ ទៅកាន់បណ្ដាញ Telegram កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារណាមួយ របស់អ៊ុយក្រែន លើឧបទ្វីបគ្រីមៀ នឹងត្រូវបានឆ្លើយតប ជាមួយនឹង “ការវាយប្រហារសងសឹក” ដោយគ្មានការចរចា ដើម្បីបញ្ចប់ជម្លោះ ដែលនឹងឈានដល់ខួបមួយឆ្នាំដំបូង របស់ខ្លួននៅចុងខែនេះ ។
ការថ្លែងរបស់លោកបានកើតឡើង ខណៈពេលដែលរុស្ស៊ីតស៊ូ ដើម្បីសម្រេចបានជ័យជម្នះផ្នែកយោធា យ៉ាងច្រើននៅក្នុងប្រទេស អ៊ុយក្រែន ទោះបីជាទំហំយោធារបស់ខ្លួនមានទំហំធំក៏ដោយ ។
នៅពេលដែលពូទីន បាន ចាប់ផ្តើមការលុកលុយ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ លោកមានបំណង ចង់ឈ្នះយ៉ាងឆាប់រហ័ស ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ការពារជាតិខ្លាំង ជាងការរំពឹងទុករបស់អ៊ុយក្រែន ដែលត្រូវបានគាំទ្រ ដោយជំនួយយោធា លោកខាងលិច បានធ្វើឱ្យខូចប្រយោជន៍ ខាងយោធារបស់វិមានក្រឹមឡាំង ដែលអនុញ្ញាតឱ្យទីក្រុងគៀវ ដណ្តើមយកទឹកដីរាប់ពាន់ម៉ាយ ការ៉េពីអតីតកាល៕