ព័ត៌មានអន្តរជាតិ

Update៖ អតីតប្រធានាធិបតីរុស្ស៊ី លើកឡើងថា ការផ្តល់អាវុធទំនើបរបស់ អាមេរិកដល់អ៊ុយក្រែន នឹងនំាឲ្យមានការសងសឹក កាន់តែខ្លាំងពីរុស្ស៊ី

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗ របស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន នឹងធ្វើឱ្យមានការវាយប្រហារសងសឹក បន្ថែមទៀតពីរុស្ស៊ី ដែលឈានដល់កម្រិតនៃ គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ។

អ្នកកាសែត Nadana Fridrikhson បានដកស្រង់សម្តីគាត់ថា “អ៊ុយក្រែនទាំងអស់ដែល នៅស្ថិតក្រោមការគ្រប់គ្រងរបស់ គៀវ នឹងឆេះ” ។

លោកស្រី Fridrikhson បានសួរលោក Medvedev ដែលក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ បានក្លាយជាឥស្សរជន គាំទ្រសង្រ្គាមដ៏ស្មោកគ្រោកបំផុតរបស់រុស្ស៊ី ចាប់តាំងពីការលុកលុយអ៊ុយក្រែនមក ថាតើ ការប្រើប្រាស់អាវុធចម្ងាយឆ្ងាយ អាចបង្ខំរុស្ស៊ីឱ្យចរចាជាមួយក្រុង គៀវ ដែរឬទេ ។

លោក Medvedev បានឆ្លើយតបនៅក្នុង មតិយោបល់ដែលលោកស្រី Fridrikhson បានបង្ហោះនៅលើបណ្តាញ Telegram របស់លោកស្រីថា “លទ្ធផលនឹងផ្ទុយពីនេះ” ។

លោកបានសង្កត់ធ្ងន់ថា “មានតែភាពខុសឆ្គងខាងសីលធម៌ប៉ុណ្ណោះ ដែលមានគ្រប់គ្រាន់ទាំងនៅក្នុងសេតវិមាន និងនៅកាពីតូល ដែលអាចប្រកែកបានដូច្នេះ” ។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃសុក្រថា គ្រាប់រ៉ុក្កែតថ្មីមួយដែលនឹងបង្កើន នៅសមរភូមិមុខដែល វាយប្រហាររបស់អ៊ុយក្រែន កើនឡើងទ្វេដង ត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ ជំនួយយោធាចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិក ដែលមានតម្លៃជិត ២,២ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top