រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិ ដើម្បីបន្តការសម្របសម្រួលផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល ដែលត្រូវបានកាត់ផ្តាច់ក្នុងការឆ្លើយតប ទៅនឹងការឈ្លានពាន របស់អ៊ីស្រាអែលនៅតំបន់ West Bank ។
ទោះជាយ៉ាងណាក៏ដោយ លោក Sabri Seidam អនុប្រធានគណៈកម្មាធិការកណ្តាលនៃចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់ “សំឡេងនៃប៉ាឡេស្ទីន” នៅថ្ងៃសៅរ៍កន្លងទៅនេះ។
កាលពីយប់ថ្ងៃសុក្រ លោក Abbas បានធ្វើជាប្រធានកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំរបស់គាត់ ជាមួយមន្ត្រីអារ៉ាប់ និងរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Anthony Blinken ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅមជ្ឈិមបូព៌ា។
លោក Bassam Al-Salihi សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ នៃអង្គការរំដោះប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌មានថា សម្ពាធជាច្រើនត្រូវបាន “ដាក់លើការដឹកនាំ ដើម្បីបញ្ច្រាសការសម្រេចចិត្តរបស់ខ្លួន” ។
លោកបានបន្ថែមថា “កិច្ចប្រជុំបានសង្កត់ធ្ងន់ថាការផ្តាច់ការ សម្របសម្រួលសន្តិសុខ ជាមួយអ៊ីស្រាអែលនៅតែមាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីខែមុន អាជ្ញាធរប៉ាឡេស្ទីនបានប្រកាស ពីការបញ្ចប់ការសម្របសម្រួលផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល ក្នុងការឆ្លើយតបនឹងការសម្លាប់ជនជាតិប៉ាឡេស្ទីននៅទីក្រុង Jenin នៃតំបន់ West Bank៕ ប្រែសម្រួល ឈូក បូរ៉ា