ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាឱ្យធ្វើទំនើបកម្មជំរកគ្រាប់បែកនៅទូទាំងប្រទេសរុស្ស៊ី ដោយព្រួយបារម្ភពីការវាយប្រហារ ដែលអាចកេីតឡេីង នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទដោយកាសែត The Moscow Times ។
គេហទំព័រអនឡាញបានសរសេរថា មន្ត្រីរុស្ស៊ីបច្ចុប្បន្ន និងអតីតមន្រ្តីបានឧ្យដឹងថា វិមានក្រឹមឡាំងបានបញ្ជាឱ្យ ត្រួតពិនិត្យ និងជួសជុលលើជម្រក និងលេណដ្ឋាន ចំពេលមានការកើនឡើងនៃការ ភ័យខ្លាចថាប្រទេសនេះ អាចត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ុយក្រែន។
កាលពីខែតុលា វិមានក្រឹមឡាំងបានចេញក្រឹត្យមួយដែលបានបញ្ជាឱ្យតំបន់នានានៅភាគខាងលិចនៃប្រទេសរុស្ស៊ី ដើម្បីរៀបចំសម្រាប់លទ្ធភាព នៃការវាយប្រហារ និងផ្តល់ការណែនាំទាក់ទងនឹងគ្រឿងបរិក្ខារ ដែលធានាសុវត្ថិភាពរបស់ មនុស្សក្នុងអំឡុងពេលការវាយប្រហារ។
ទោះបីជាយ៉ាងណាក៏ដោយ កាសែត The Moscow Times បានរាយការណ៍ថា ទិន្នន័យប្រភពបើកចំហបង្ហាញពីដំណើរការ នៃការជួសជុលលេណដ្ឋានគ្រាប់បែកបានកើតឡើងនៅទូទាំងប្រទេសរុស្ស៊ី។
លោក Steven Myers អតីតសមាជិកគណៈកម្មាធិការប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីគោលនយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងគណៈកម្មាធិការសមាជិកភាពសន្តិសុខជាតិ បានប្រាប់ Newsweek ថា លោកបានរកឃើញរបាយការណ៍របស់កាសែត The Moscow Times ថា “គួរឱ្យទុកចិត្តណាស់” ។
នេះនឹងក្លាយជាសកម្មភាពសមហេតុផល និងប្រុងប្រយ័ត្នសម្រាប់រដ្ឋាភិបាលរុស្សី ក្នុងការចាត់ចែង ក្នុងព្រឹត្តិការណ៍ ណាមួយ។ “ភាពងាយរងគ្រោះបំផុតមួយរបស់រុស្ស៊ី គឺការប្រមូលផ្តុំប្រជាជនរបស់ខ្លួន ជាពិសេសនៅក្នុងច្រករបៀង Saint Petersburg”៕
ប្រែសម្រួល ឈូក បូរ៉ា