បរទេស៖ សមាជិកសភាអាមេរិកលោក Matt Gaetz ដែលមកពីគណបក្សសាធារណៈ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមក បានធ្វើការអំពាវនាវឲ្យសហរដ្ឋអាមេរិក ក្នុងការបញ្ចប់ការផ្កត់ផ្គង់ហិរញ្ញវត្ថុ ដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ ឲ្យទៅប្រទេសអ៊ុយក្រែនទៀតទៅ។
ថ្លែងទៅកាន់សភាតំណាងរាស្រ្តជាច្រើននាក់ផ្សេងទៀតនោះលោក Matt បានបន្តរិះគន់ផងដែរទៅលើជាពិសេស ប្រធានាធិបតីអាមេរិកលោក Joe Biden និងភាគីគណបក្សទាំងពីរ របស៉អាមេរិកផងដែរថា ជម្លោះនៅអ៊ុយក្រែនមកដល់ពេលនេះ អ្នកដែលចំណេញខ្លាំងជាងគេ គឺជាក្រុមហ៊ុនដែលទទួលបានកុងត្រា យោធាជាបន្តបន្ទាប់ប៉ុណ្ណោះ។
លោកបន្តថា៖ នៅថ្ងៃស្អែកនេះប្រធានាធិបតីលោក Joe Biden នឹងបញ្ជាក់ប្រាប់យើងអំពី ថាតើអាមេរិកនឹងចំណាយប៉ុណ្ណាទៀត ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែអ្វីដែលជាយើងបានដឹងនោះគឺថា វាគឺជាលុយដែលបានមកពី រដ្ឋាភិបាលអាមេរិក និងរត់ចូលទៅក្នុងហោប៉ាវរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មផលិតអាវុធប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី
https://www.rt.com/news/571132-us-congressman-stop-funding-ukraine/