ព័ត៌មានជាតិ

លោក ប៊ុន ផេង អញ្ជើញប្រកាសជ័យ លាភី ពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុក ឃុំ នៃស្រុកខ្សាច់កណ្តាល

កណ្តាល៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នាឱកាសនោះ លោក ប៊ុន ផេង អភិបាលរងខេត្ត បានថ្លែងថា ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រ យ៉ាងច្រើនពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាង ឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ ។

លោក បន្តទៀតថា ការងារសេវាសង្គម បានចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយ៉ាងច្រើន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ដោយបញ្ហាសេវាសង្គមមួយចំនួន រួមមាន៖ បញ្ហាសុខភាពមាតា និងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះនានាជាដើម ដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវចូលរួមឆ្លើយតប និង ដោះស្រាយ ដោយមិនត្រូវពឹងផ្អែកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាអាទិភាព តម្រូវឱ្យស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន ប្រកបដោយសមធម៌ ។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកខ្សាច់កណ្តាល គឺទទួលបានចំណាត់ថ្នាក់ផ្កាយ៣ ហើយរដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ៩ឃុំ រួមមាន៖ ឃុំព្រះប្រសប់ ឃុំព្រែកលួង ឃុំកោះឧកញ៉ាតី ឃុំពុកឬស្សី ឃុំព្រែកតាកូវ ឃុំស្វាយរមៀត ឃុំស្វាយជ្រំ ឃុំព្រែកអំពិល និងឃុំបាក់ដាវ។ រដ្ឋបាលឃុំទទួល បានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ២ឃុំ រួមមាន៖ ឃុំស៊ីធរ និងឃុំជ័យធំ។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ២ឃុំ រួមមាន៖ ឃុំព្រែកតាមាក់ និងឃុំតាឯក៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top