ព័ត៌មានជាតិ

កម្ពុជា-ចិន បន្តប្រកាន់ខ្ជាប់ ពហុភាគីនិយម និងគាំទ្រ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ និងលោក​ លី ខឺឈាង នាយករដ្ឋមន្រ្តីចិន​ ​បានប្រកាស​បន្តប្រកាន់ខ្ជាប់ ពហុភាគីនិយម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្ម ពិភពលោកជាស្នូល។

ក្នុងជំនួបទ្វេភាគីរវាង​ សម្តេចតេជោ ហ៊ុន សែន​ និងលោក​ លី ខឺឈាង​ នាថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅទីក្រុងប៉េកាំង ប្រទេសចិន​ ភាគីទាំងពីរ​ កម្ពុជា-ចិន ឯកភាពបន្តប្រកាន់ខ្ជាប់ ពហុភាគីនិយម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

លេីកពីនេះ​ ភាគីចិន​ ក៏បានអបអរសាទរ ភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងបន្តជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ បញ្ហាសមុទ្រចិនខាងត្បូង ១-អំពាវនាវដល់ភាគីពាក់ព័ន្ធអនុវត្តឲ្យបានពេញលេញ និងប្រសិទ្ធភាព នូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ និង២-ពន្លឿនការសម្រេចនូវ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព៕

To Top