ព័ត៌មានអន្តរជាតិ

រថភ្លើងល្បឿនលឿន រត់ធ្លាក់ចេញពីផ្លូវនៅអ៊ីតាលី បង្កឲ្យស្លាប់និងរបួស ៣០នាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ថា រថភ្លើងល្បឿនលឿនមួយខ្សែ បានរត់ចេញពីគន្លងផ្លូវដែក នៅភាគខាងជើងនៃប្រទេសអ៊ីតាលី នៅជិតក្រុង Milan នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានបង្កឲ្យស្លាប់មនុស្សអស់ ២នាក់ ដែលជាបុគ្គលិកបម្រើការ នៅអាយស្ម័យយាន និងបង្កការកកស្ទះចរាចរណ៍ នៅលើផ្លូវដ៏មមាញញឹក ដែលស្ថិតនៅចន្លោះក្រុង Milan និងក្រុង Bologna ។

ប៉ូលិសរដ្ឋបាននិយាយអំពីរថភ្លើងនេះ ដែលបានចេញដំណើរពីស្ថានីយក្រុង Milan នៅវេលាម៉ោង៥និង១០នាទីព្រឹក ត្រូវនឹងម៉ោង៤និង១០នាទីម៉ោងសកល ឆ្ពោះទៅកាន់ក្រុង Salerno ស្ថិតនៅភាគខាងត្បូងក្រុង Naples ហើយរថភ្លើងបានធ្លាក់ចេញពីគន្លងផ្លូវនៅជិតក្រុង Lodi ប្រមាណ ១០០គីឡូម៉ែត្រ នៅភាគអាគ្នេយ៏នៃក្រុង Milan ។

បុគ្គលិកអាយស្ម័យយាន ២នាក់បានស្លាប់ ។ ក្រុមអាជ្ញាធរបានអះអាងថា គឺជាអ្នកដែលបើកបររថភ្លើង និងម្នាក់ទៀតជាអ្នក អនាម័យបានរងរបួសធ្ងន់ធ្ងរ និងមានអ្នករងរបួសជាច្រើននាក់ទៀត ។

ក្នុងចំណោមពួកគេទាំង ២៨នាក់ ដែលជាសមាជិកនៃក្រុមសហសេវឹក និងអ្នកដំណើរនៅលើរថភ្លើងក៏បានរងរបួសដែរ ។ ប៉ូលិសបាននិយាយដូច្នេះ ។ ប៉ុន្តែ របួសរបស់ពួកគេមិនជាធ្ងន់ធ្ងរប៉ុន្មានទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top