ព័ត៌មានជាតិ

ចិន វាយតម្លៃខ្ពស់ ចំពោះការកើនឡើង នូវឥទ្ធិពលរបស់កម្ពុជា លើឆាកអន្តរជាតិ

ភ្នំពេញ៖ ជាមួយនឹងសមិទ្ធផល ដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ កម្ពុជាក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីមិត្តដែកថែបចិន ចំពោះការកើនឡើង នូវឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ ។

យោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រង់ចំណុចទី២ បានឱ្យដឹងថា « ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សា ស្ថិរភាពជាតិ វិបុលភាព និងការកើនឡើងនូវឥទ្ធិពលរបស់កម្ពុជា នៅលើឆាកអន្តរជាតិ»។

ក្នុងនោះ ចិនជឿជាក់ថា ក្រោមម្លប់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតជោ នាយករដ្ឋមន្ត្រី ជាប្រមុខ កម្ពុជានឹងបន្តសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការអភិវឌ្ឍជាតិ និង សុខុមាលភាពជូនប្រជាពលរដ្ឋ ព្រមទាំងដើរតួនាទីកាន់តែធំធេង ក្នុងការថែរក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក ៕

To Top