ព័ត៌មានជាតិ

កម្ពុជា-ចិន ពិនិត្យលទ្ធភាពបង្កើត “ច្រករបៀងមច្ឆា និងអង្ករ» នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា និងតំបន់បឹងទន្លេសាប

ភ្នំពេញ៖ ភាគពាយ័ព្យនៃប្រទេសកម្ពុជា និង តំបន់បឹងទន្លេសាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ឯកភាពគ្នាពិនិត្យលទ្ធភាពបង្កើត “ច្រករបៀងមច្ឆា និងអង្ករ»។

យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា «ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពបង្កើត “ច្រករបៀងមច្ឆា និងអង្ករ» ដែលមានទីតាំង នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើប នៅ ក្បែរបឹងទន្លេសាប»។

សេចក្តី​ថ្លែង​ការណ៍​ឱ្យ​ដឹង​បន្ថែម​ថា​ក្នុងន័យនេះត្រូវ ពន្លឿនការធ្វើផែនការអភិវឌ្ឍន៍ កសិកម្មទំនើបរបស់កម្ពុជា ពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការលើកកម្ពស់លើវិស័យវារីប្បកម្ម ចម្ការត្រូពិក និង វិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា។
លើកកម្ពស់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគយ និង ចត្តាឡីស័ក និងជំរុញយ៉ាងសកម្មក្នុងការ នាំចូលកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ បន្តជំរុញ អន្ដរតភ្ជាប់ -ច្រកចេញចូលតែមួយ- ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ប្រើប្រាស់ឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ព្រមទាំងជំរុញការចរចា ដំឡើងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ក៏ដូចជាវេទិកានានា រួមទាំងពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំចូល និងនាំចេញ និងពិព័រណ៍អាស៊ាន-ចិន ក៏ដូចជាយន្តការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឌីជីថលទ្វេភាគី ដើម្បីបង្កើនការប្រកួតប្រជែង និងប្រជាប្រិយភាព នៃផលិតផលកម្ពុជា នៅក្នុងប្រទេសចិន និងជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ លើកទឹកចិត្ត ប្រជាជននៅតាមមូលដ្ឋាន ក្នុងប្រទេសទាំងពីរ ដើម្បីដើរតួនាទីសំខាន់រៀងៗខ្លួនឱ្បានពេញលេញ សំដៅបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែង លើវិស័យកសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

ពិធីពិសារអាហារពេលល្ងាចស្វាគមន៍ថ្នាក់រដ្ឋមន្រ្តី និងគណប្រតិភូទាំង៣៨ប្រទេស នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចចក្រា

To Top