បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអាល្លឺម៉ង់លោកស្រី Nancy Faeser បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា បណ្តាប្រទេសសមាជិកអឺរ៉ុបមួយចំនួន គួរតែទទួលយកសំពាធពីអឺរ៉ុប ជួយសម្រាលដល់សមាជិកដទៃទៀត តាមរយៈការទទួលជនភៀសខ្លួន អ៊ុយក្រែនដែលកំពុងភៀសខ្លួន ចេញពីជម្លោះជាមួយនឹងរុស្សី។
ថ្លែងទៅកាន់ក្រុមការងារអ្នកកាសែត Sonntag កាលពីចុងសប្តាហ៍កន្លងមក លោកស្រីរដ្ឋមន្ត្រី បានធ្វើការលើកឡើងបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ រវាងបណ្តាប្រទេសសមាជិកអឺរ៉ុប ចាំបាច់ត្រូវតែធ្វើឡើងនៅក្នុងស្ថានភាព នៃការភៀសខ្លួនរបស់ពលរដ្ឋអ៊ុយក្រែន ពេលនេះ។
លោកស្រីក៏បានគូសបញ្ជាក់ទៀតដែរថា ប្រទេសប៉ូឡូញមកដល់ពេលនេះ បានទទួលយកជនភៀសខ្លួនអ៊ុយក្រែន ដល់ទៅ១,៥លាននាក់ មកហើយខណៈដែលអេស្បាញ បានទទួលយក ១៦ម៉ឺននាក់ ប៉ុន្តែវាមិនគួរស្ថិតនៅក្នុងស្ថានភាព ត្រឹមប៉ុននេះរហូតឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
