ព័ត៌មានអន្តរជាតិ

អាមេរិក ប្រើយន្តហោះចម្បាំង F-16 បាញ់ទម្លាក់វត្ថុនៅលើអាកាស មួយផ្សេងទៀត ក្នុងរដ្ឋ Michigan

បរទេស៖ បញ្ជាការការពារដែនអាកាសអាមេរិក ខាងជើង (NORAD) បាននិយាយថា យន្តហោះចម្បាំង F-16 របស់អាមេរិកបានបាញ់ទម្លាក់ “វត្ថុនៅលើអាកាស” នៅលើ Lake Huron ក្នុងរដ្ឋ Michigan កាលពីថ្ងៃអាទិត្យ។ នេះគឺជាការទម្លាក់គ្រាប់បែកលើកទី៤ហើយ ក្នុងរយៈពេល៨ថ្ងៃ ហើយបន្ទាប់ពីការចោទប្រកាន់ ពីទីក្រុងវ៉ាស៊ីនតោនថា ប្រទេសចិន បានហោះហើរបាឡុង “ឃ្លាំមើល” ឬ ចារកម្ម លើទឹកដីរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាយោងតាម NORAD វត្ថុនោះកំពុងធ្វើដំណើរក្នុងកម្ពស់ ២ម៉ឺនហ្វីត ( ៦ ០៩៦ ម៉ែត្រ) ហើយត្រូវបានចាប់បានជាលើកដំបូង ដោយរ៉ាដាពីលើរដ្ឋ ម៉ុនតាណា នៅពេលដែលវាបានហោះ “នៅជិតទីតាំង DOD “។ ម៉ុនតាណាគឺជាកន្លែងសម្រាប់ផ្ទុកស៊ីឡូមីស៊ីលខាងក្រោមដី ជាច្រើនរបស់ប្រទេស។ NORAD ក៏​បាន​និយាយ​ដែរ​ថា វត្ថុ​នោះ​បាន​បង្ក​ការ​គំរាម​កំហែង​ ដល់​អាកាសចរណ៍​ស៊ីវិល។

យើងមិនបានវាយតម្លៃថាវាជាការគំរាមកំហែង ផ្នែកយោធាចំពោះអ្វីទាំងអស់ នៅលើដីនោះទេ ប៉ុន្តែវាយតម្លៃថាវាជាគ្រោះថ្នាក់ នៃការហោះហើរសុវត្ថិភាព និងការគំរាមកំហែងដោយសារតែសមត្ថភាពឃ្លាំមើល ដ៏មានសក្តានុពលរបស់វា។

កាលពីថ្ងៃទី៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិន នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវាបានធ្វើដំណើរអស់រយៈពេល៨ថ្ងៃ ឆ្លងកាត់សហរដ្ឋអាមេរិក។ ក្រោយ​មក​មន្ត្រី​អាមេរិក ​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​និយាយ​ថា ឧបករណ៍​ដែល​មាន​សមត្ថភាព​ប្រមូល​ព័ត៌មាន​ ពី​ដី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​កំទេច​កំទី​របស់​បាឡុង ដែលត្រូវបានបាញ់ទម្លាក់នោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top