ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសថា អ្នកប្រឆាំងក៏អាចចូលក្នុង ឆាណែលតេឡេក្រាមសម្តេច ដើម្បីស្តាប់ ឬយកព័ត៌មានដោយគ្មានបញ្ហា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យអ្នកដែលចង់ទទួលព័ត៌មាន ពីឆាណែលតេឡេក្រាមសម្តេច អាចចូលរួមបានទាំងអស់ រួមទាំងក្រុមប្រឆាំងទាំងក្នុង និងក្រៅប្រទេសដើម្បីបានស្តាប់ និងដឹងព័ត៌មាន ដោយគ្មានបញ្ហាអ្វីនោះទេ។

ការលើកឡើងរបស់សម្តេចតេជោ និងជាប្រធានគណបក្សប្រជាជនកម្ពុជានេះ ក្រោយមានមនុស្សមួយចំនួន បានព្យាយាមរកលេខទូរស័ព្ទសម្តេច ដើម្បីភ្ជាប់ទៅតេឡេក្រាមសម្តេចផ្ទាល់។

យោងតាមសារសំឡេងរបស់ សម្តេចតាមប្រព័ន្ធតេឡេក្រាមនាថ្ងៃ១៤ កុម្ភៈ បានបញ្ជាក់យ៉ាងដូច្នេះថា មានអ្នកខ្លះមិនយល់ពីឆាណែលតេឡេក្រាម បែរជាប្រឹងរកលេខទូរស័ព្ទរបស់សម្តេច ដើម្បីភ្ជាប់តេឡេក្រាមមកកាន់សម្តេចដោយផ្ទាល់ ទើបសម្តេចបានប្រកាសជា សាធារណៈម្តងទៀតអំពីតេឡេក្រាមនេះ ។

សម្តេចតេជោបានលើកឡើងថា ឆាណែលតេឡេក្រាមរបស់សម្តេច នឹងទទួលបានព័ត៌មានយ៉ាងឆាប់រហ័តបំផុត និងងាយស្រួល បើប្រៀបធៀបនឹងប្រព័ន្ធដ៏ទៃទៀត ដូចជាហ្វេសប៊ុក ធ្វីតធ័រ អិនស្តារក្រាម ជាដើម។

សម្តេចតេជោលើកឡើងទៀតថា «សមាជិកសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានតេឡេក្រាមគួរត្រូវបានភ្ជាប់ ហើយនិយាយរួមអ្នកណាក៏ដោយ ទោះបីអ្នកប្រឆាំងក៏ដោយអាចចូលរួមស្តាប់ ឬយកព័ត៌មាន ក៏ចូលមកគឺអត់មានបញ្ហាទេ តែគ្រាន់បងប្អូនសូមប្រាប់អ្នកមិនទាន់ភ្ជាប់ផងដែរ ព្រោះថាវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទទួលព័ត៌មាន»៕

សូមបងប្អូនជនរួមជាតិភ្ជាប់ទៅកាន់ Chanal Telegram សម្ដេចតេជោ តាមរយៈលីងនេះ https://t.me/spmhunsen ឬស្គេន QR code ខាងក្រោម៖

To Top