ភ្នំពេញ៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier ) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមយន្តហោះពិសេស ហើយនាព្រឹក ថ្ងៃទី១៤ កុម្ភៈនេះ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
លោក Frank-Walter Steinmeier អញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃ ១៤-១៦ កុម្ភៈ ។ លោកគឺជាប្រធានាធិបតីទី១២ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយឡើងកាន់តំណែងលើកដំបូងនៅក្នុងឆ្នាំ២០១៧ និងបានជាប់ឆ្នោតជាថ្មីសម្រាប់អណត្តិទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ៕