ព័ត៌មានអន្តរជាតិ

រុស្សីបង្កើនការផ្គត់ផ្គង់ ហ្គាសទៅ ឲ្យប្រទេសចិន

បរទេស ៖ ឧបនាយករដ្ឋមន្ត្រី នៃប្រទេសរុស្សីលោក Aleksandr Novak កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ការនាំចេញហ្គាសធម្មជាតិ ពីប្រទេសរុស្សី ទៅកាន់ប្រទេសចិន តាមរយៈបណ្តាញផ្គត់ផ្គង់ នៅប្រទេសស៊ែប៊ី កំពុងកើនឡើងដល់កំណត់ត្រា ១៥,៤ពាន់ម៉ែត្រគូបកាលពីឆ្នាំទៅ។

លោក Novak ដែលបានសរសេរបង្ហោះ នៅលើបណ្តាញកាសែត The Energy Policy magazine កាលពីថ្ងៃចន្ទម្សិលមិញថា ការផ្គត់ផ្គង់ហ្គាស ទៅកាន់ប្រទេសចិន មានសកម្មភាពមមាញឹក កាលពីអំឡុងឆ្នាំមុន ហើយការផ្គត់ផ្គង់ តាមរយៈប្រព័ន្ធចែកចាយ នៅប្រទេសស៊ែប៊ី មានការកើនឡើងដល់ទៅ៤៨ភាគរយ ពោលគឺបានកើនឡើង ដល់កំណត់ត្រាមិនធ្លាប់មានពីមុន ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតដែរថា ជាទូទៅហ្គាសដែលរុស្សី នាំចេញបានថយចុះប្រមាណ ជា២៥ភាគរយពិតមែនកាលពីឆ្នាំ២០២២ ដោយសារបញ្ហា នៃការដាក់ទណ្ឌកម្មរបស់អឺរ៉ុប ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ប៉ុន្តែក្នុងចំណោមនោះមានការកើនឡើង នៃការនាំចេញហ្គាសទៅ កាន់ប្រទេសមួយ ចំនួនជំនួសមកវិញ។

តាមរយៈប្រព័ន្ធ ចែកចាយហ្គាស នៅស៊ែប៊ីដដែលនេះ រុស្សីសង្ឃឹមថា នាឆ្នាំ២០២៤ចិន នឹងអាចនាំចូលហ្គាសពីរុស្សី កាន់តែច្រើនបន្ថែមទៀត ដល់ទៅ៣៨ពាន់លានម៉ែត្រ គូបខណៈកិច្ចព្រមព្រៀង និង ការប្តេជ្ញាចិត្តរបស់រុស្សី និងចិន សម្រាប់រយៈពេល៣០ឆ្នាំ ខាងមុខគិតពីឆ្នាំ២០១៤ នោះនឹងធ្វើឲ្យបានការនាំចេញ ទៅដល់៤០០ពាន់លាម៉ែត្រគូប៕

To Top