ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចោទរុស្សីថា បានប្រើប្រាស់បាឡុង ស៊ើបយកការណ៍ ពីលើដែនអាកាស

បរទេស ៖ កងកម្លាំងទ័ពការពារ អាកាសរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ក្រុមយោធារបស់ខ្លួន ក្បែរព្រំដែនបានធ្វើការបាញ់រារាំង និងបំផ្លាញបានបាឡុងស៊ើបការណ៍ យ៉ាងហោចណាស់៦គ្រឿង ដែលជឿជាក់ត្រូវបានប្រើប្រាស់ ដោយកងកម្លាំង នៃប្រទេសរុស្សី។

អ្នកនាំពាក្យ របស់កងកម្លាំងយោធា របស់អ៊ុយក្រែន ដែលបានអះអាងការចោទ ប្រកាន់នេះនៅលើកញ្ចក់ ទូរទស្សន៍នោះបានបន្តទៀតថា បាឡុងទាំងនោះត្រូវបានបាញ់កំទេច ចោលទាំងអស់នៅពេល ដែលវាបានហោះហើរចំពីលើរដ្ឋធានី ក្រុងគៀវ ហើយសង្ស័យថា បានបំពាក់ជាមួយនឹងឧបករណ៍ យកការណ៍ព្រមទាំងលួចយកព័ត៌មាន សំងាត់នូវទីតាំងការពារអាកាស របស់អ៊ុយក្រែនទៀតផង។

មន្ត្រីរបស់រដ្ឋាភិបាលទីក្រុងគៀវ ក៏បានធ្វើការប្រកាសនេះ នៅលើបណ្តាញ Telegram ផងដែរថា បាឡុងទាំងនោះ គឺជាឧបករណ៍ស៊ើបការណ៍ របស់រុស្សីខណៈដែលរុស្សី មកដល់ពេលនេះនៅមិន ទាន់ធ្វើការឆ្លើយ តបណាមួយវិញឡើយ ចំពោះបញ្ហានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top