ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា គោលគំនិតគោលនយោបាយ ការបរទេសថ្មី នាពេលខាងមុខរបស់រុស្ស៊ី នឹងផ្តោតលើការបញ្ចប់ភាពផ្តាច់មុខ របស់លោកខាងលិច ក្នុងកិច្ចការអន្តរជាតិ។
លោក Lavrov បានឲ្យដឹងនៅឯរដ្ឋឌូម៉ា របស់រុស្ស៊ីថា កិច្ចការអន្តរជាតិ គួរតែត្រូវបានកំណត់ដោយមិនមែនដោយ “ផលប្រយោជន៍អាត្មានិយម” របស់បស្ចិមប្រទេសនោះទេ ប៉ុន្តែនៅលើ “មូលដ្ឋានត្រឹមត្រូវ និងជាសកលនៃតុល្យភាពនៃផលប្រយោជន៍ តាមការទាមទារ ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ”។
លោកបានលើកឡើងថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ឈ្លក់វង្វេងនឹងបំណងប្រាថ្នា ដ៏ឆ្កួតលីលា ដើម្បីរស់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពថ្មីអាណានិគម និងគ្មានប៉ូល ដើម្បីជ្រៀតជ្រែក ក្នុងដំណើរការគោលបំណង នៃការបង្កើត និងការកើនឡើងនៃមជ្ឈមណ្ឌល ពិភពលោកថ្មី”។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុង ធ្វើសង្គ្រាមកូនកាត់ទាំងអស់ ប្រឆាំងនឹងរុស្ស៊ី ដែaលត្រូវបានរៀបចំអស់រយៈពេល ជាច្រើនឆ្នាំ ដើម្បីកម្ចាត់រុស្ស៊ី នៅលើសមរភូមិ បំផ្លាញសេដ្ឋកិច្ចរបស់ខ្លួន”។ លោកបន្ថែមថា ទោះជាយ៉ាងនេះក្តី រាល់ការប៉ុនប៉ង របស់បស្ចិមលោក ដើម្បីដាក់ឱ្យនៅដាច់ដោយឡែកពីរុស្ស៊ីបានបរាជ័យ៕
ប្រែសម្រួល ឈូក បូរ៉ា