បរទេស៖ អគ្គសេនាធិការចម្រុះ នៃកងកម្លាំងយោធាសហរដ្ឋអាមេរិកលោក Mark Milley កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានផ្តល់បទសំភាសមួយ ជាមួយនឹងកាសែត The Financial Times ថាជម្លោះនៅអ៊ុយក្រែន នឹងអាចបានបញ្ចប់ទៅត្រឹមកិច្ចចរចា ដោយសន្តិភាពប៉ុណ្ណោះពីព្រោះថា គ្មានភាគីខាងយោធាណានឹងទទួលជ័យជំនះ ពីការវាយប្រហារគ្នានោះឡើយ។
លោក Milley បានអះអាងបែបនេះថា៖ វាគឺជាដែលមិនអាចទៅរួចនោះឡើយ ដែលរុស្សីនឹងទទួលបាន តាមអ្វីដែលខ្លួនចង់បានផ្នែកនយោបាយ តាមរយៈកិច្ចការងារប្រើប្រាស់យោធា ហើយរុស្សីក៏នឹងមិនអាចចុះចាញ់អ៊ុយក្រែន ក្នុងការប្រឈមមុខគ្នានៃយោធានោះដែរ វាគឺនឹងមិនអាចកើតឡើងទៅរួចឡើយ។
លោកបន្តពន្យល់ទៀតថា៖ សម្រាប់អ៊ុយក្រែនវិញក្នុងឆ្នាំនេះ គេនឹងមិនអាចបណ្តេញរុស្សី ចេញពីដែនដីរបស់គេសូម្បីតែមួយអ៊ិញឡើយ ហើយវាគឺជារឿងដ៏លំបាកបំផុត សម្រាប់យោធាអ៊ុយក្រែន។
មន្ត្រីយោធាកំពូលរបស់អាមេរិករូបនេះ បានថ្លែងបែបនេះនៅបន្ទាប់ពី លោកបានធ្វើដំនើរទៅកាន់ទីក្រុងប្រ៊ូស៊ែល កាលពីដើមសប្តាហ៍ ដើម្បីចូលរួមកិច្ចការងារសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង របស់អង្គការណាតូ និងសម្ព័ន្ធមិត្តទៅលើកិច្ចការងារផ្គត់ផ្គង់ និងបន្តការគាំទ្រដល់កងកម្លាំងយោធាអ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុន លី