ព័ត៌មានអន្តរជាតិ

ខ្យល់ព្យុះព្រិលដ៏ខ្លាំងក្លា នៅអាមេរិក បណ្តាលឲ្យជើងហោះហើរ ជាង១០០០ត្រូវបានបិទ

បរទេស៖ ព្យុះព្រិលយ៉ាងខ្លាំងក្លា នៅតំបន់ភាគខាងជើង នៃប្រទេសអាមេរិក បានបង្ខំឲ្យជើងហោះហើរ ប្រមាណជា១២០០ ត្រូវបានលប់ចោលកាលពីថ្ងៃពុធម្សិលមិញនេះ ហើយក្នុងនោះអាកាសធាតុដ៏ត្រជាក់ខ្លាំង និងលឿនពេក បានធ្វើឲ្យផ្លូវហាយវេជាច្រើន ពោរពេញទៅដោយផ្ទាំងទឹកកក មិនអាចធ្វើដំណើរបានឡើយ។

អាកាសយានដ្ឋាន Midwester គឺជាអ្នកដែលរងគ្រោះពីអាកាសធាតុដ៏ត្រជាក់ខ្លាំងនេះជាងគេ ដោយការហោះហើរប្រមានជា៤៨ភាគរយ ត្រូវបានលប់ចោនិងជាច្រើនទៀត ត្រូវបានពន្យាពេលហោះហើរ។

អាកាសធាតុត្រជាក់ខ្លាំងបូករួមទាំងខ្យល់ធ្លាក់ ដ៏មានកម្លាំងផងបានបង្កើតទៅជាព្រិលគ្របដណ្តប់ ស្ទើរគ្រប់ទីកន្លែងហើយអ្នកជំនាញអាកាសធាតុ បានព្រមានអំពីការប្រើប្រាស់មធ្យោបាយធ្វើដំណើរនានា នៅក្នុងអំឡុងពេលនេះផងដែរ ខណៈដែលជាក់ស្តែង សូម្បីតែអ្នកដែលធ្វើដំណើរតាមរថយន្ត។

គួរឲ្យដឹងដែរថានៅភាគកណ្តាល នៃរដ្ឋ California និងទីក្រុង San Francisco បានរងការវាយប្រហារ ទាំងអាកាសធាតុត្រជាក់ផង និងក៏បានប្រឈមមុខ ទៅនឹងការកាត់ផ្តាច់អគ្គិសនីផងដែរ ដោយក្នុងនោះពលរដ្ឋ និងអាជីវកម្មប្រមាណជា១៣៥០០០កន្លែង កំពុងជួបបញ្ហាអត់មានអគ្គិសនី ប្រើប្រាស់តាំងតែពីយប់ថ្ងៃអង្គារ៕ ប្រែសម្រួល៖ស៊ុនលី

To Top