តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន ផ្លូវការ IRNA បានរាយការណ៍ នៅថ្ងៃសុក្រនេះថា លោក Hamid Sajjadi រដ្ឋមន្ត្រីក្រសួងកីឡាអ៊ីរ៉ង់ បានរងរបួសដាច់សរសៃ ឈាមខួរក្បាល និងសន្លប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ ធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ ។
ការធ្លាក់ដែលបានកើតឡើង នៅភាគអាគ្នេយ៍នៃទីក្រុង Baft នៅពេលដែលឧទ្ធម្ភាគចក្រកំពុងចុះចត បានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់របស់ Sajjadi ។
ចាប់តាំងពីការធ្លាក់ឈាម របស់លោក Sajjadi មិនរីកចម្រើន គាត់មិនត្រូវការការវះកាត់នោះទេ ទីភ្នាក់ងារ IRNA បានដកស្រង់សម្តីលោក Mohammad Saberi ដែលជាប្រធានអង្គការ សង្គ្រោះបន្ទាន់នៃខេត្ត Kerman ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ ។
លោកបានថ្លែងទៀតថា លោក Meysam Parizi អគ្គនាយកអង្គការកីឡា និងយុវជននៃខេត្ត Kerman ដែលជិះលើយន្តហោះនោះ ក៏សន្លប់ដែរ ខណៈដែលឆ្អឹងជំនីរបាក់ បែកត្រូវសួតផងដែរ ។
លោក Sajjadi បានឱ្យដឹងថា មនុស្ស៣នាក់ក្នុងចំណោមអ្នករងរបួស១៨នាក់ត្រូវបានឲ្យចេញពីមន្ទីរពេទ្យ ហើយអ្នកផ្សេងទៀតកំពុងសម្រាកព្យាបាល ។
ការស៊ើបអង្កេតលើមូលហេតុ នៃឧប្បត្តិហេតុនេះនឹងត្រូវធ្វើឡើងដោយសង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ដែលប្រតិបត្តិការឧទ្ធម្ភាគចក្រនេះ ប្រធានការិយាល័យ របស់អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ សម្រាប់ការស៊ើបអង្កេតសុវត្ថិភាព លោក Hassan Rezaeifar បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថាដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា