បរទេស ៖ កាលពីថ្ងៃម្សិលមិញនេះ សហរដ្ឋអាមេរិក តាមរយៈមន្ទីរប៉ង់តាហ្គោន បានប្រកាសសន្យាថា នឹងធ្វើការផ្គត់ផ្គង់អាវុធថ្មី បន្ថែមដែលមានតម្លៃ ដល់ទៅ២ ពាន់លានដុល្លារ ហើយក្នុងនោះរួមមានទាំង យន្តហោះដ្រូននិងអាវុធយុទ្ធ ភណ្ឌជាច្រើនផងដែរ។
សាជាថ្មីអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជាក់ នៅមុនការប្រកាសនេះថា ពួកគេនៅតែបន្តការតាំងចិត្ត ជានិច្ចក្នុងការជួយផ្គត់ផ្គង់ និងការគាំទ្រ រហូតដល់ប្រទេស អ៊ុយក្រែន ដល់ពេលដែលលទ្ធភាព ចុងក្រោយបំផុត។
នៅក្នុងសេចក្តី កាលពីថ្ងៃសុក្រម្សិលមិញនេះផងដែរ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅចំពេលគំរប់ខួប១ឆ្នាំ នៃប្រតិបត្តិការយោធាពិសេស របស់អាមេរិក ទៅលើប្រទេស រុស្សីរយៈពេល១២ខែកន្លងមកនេះ។
មន្ទីរបញ្ចកោណអាមេរិកនេះ ក៏បានលើកឡើងទៀតថា អាវុធទាំងនោះគឺមិនមែនជាអាវុធដែលមានប្រភពមក ពីស្តុកផ្ទាល់ របស់កងទ័ពអាមេរិកនោះទេ ប៉ុន្តែជាការទិញជាពិសេស ដោយអាមេរិកចេញពីក្រុមហ៊ុន អ្នកផលិតប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី