ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីតាលី ច្រើនពាន់នាក់ ចូលរួមក្បួនជួបជុំ ដើម្បីសន្តិភាព

បរទេស៖ ពលរដ្ឋអ៊ីតាលីរាប់ពាន់នាក់ បានចូលរួមការប្រមូលផ្តុំគ្នា នៅតាមទីក្រុងសំខាន់ៗ មួយចំនួនដែលមានដូចជា Genoa ព្រមទាំងទីក្រុង Milan ផងកាលពីថ្ងៃចុងសប្តាហ៍កន្លងមក ដើម្បីទាមទារសុំសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។

សមាជិកសហភាពជាច្រើន ព្រមទាំងក្រុមសកម្មជនឆ្វេងនិយម របស់អ៊ីតាលីផងបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត ក្នុងនោះក្រុមបាតុករបានអះអាងថា រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី បានធ្វើសកម្មភាពល្មើសច្បាប់ ក្នុងការបន្តបញ្ជូនអាវុធទៅឲ្យ ប្រទេសអ៊ុយក្រែន។

គិតត្រឹមទីក្រុង Genoa ពលរដ្ឋអ៊ីតាលីសរុបមានចំនួន ៤០០០នាក់ បានចូលរួមធ្វើការប្រមូលផ្តុំនេះហើយ ក៏មានការចូលរួមពីសំណាក់ពលរដ្ឋមួយចំនួន របស់ស្វីសនិងបារាំងផងដែរ។

គួរឲ្យដឹងដែរថា ក្រុមការងារដែលជាអ្នករៀបចំ នោះគឺមានឈ្មោះថា CALP ដែលជាក្រុមមានការគាំទ្រ ពីក្រោយដោយគណបក្សនយោបាយ របស់អ៊ីតាលីឆ្វេងនិយមហើយ ក្នុងនោះពួកគេបានប្រើប្រាស់ពាក្យស្លោកថា Lower Weapons ឬមានន័យថា ត្រូវតែបន្ថយការផ្គត់ផ្គង់អាវុធ៕

ប្រែសម្រួល៖ ស៊ុន លី

To Top