ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត សន្យាផ្ដល់កញ្ចប់ជំនួយមួយចំនួន ឲ្យអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងជាព្រះអង្គម្ចាស់ Faisal bin Farhan បានបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ព្រះអង្គបានជួបជាមួយប្រធានាធិបតី Vladimir Zelensky នៅក្នុងរដ្ឋធានីគ្រៀវផង និងក៏មានឈ្មោះជាមន្ត្រីជាន់ខ្ពស់បំផុត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអឌីត ដែលមិនធ្លាប់មានប្រវត្តិធ្វើទស្សនកិច្ច មកកាន់ប្រទេសអ៊ុយក្រែន ពីមុនមកឡើយ។

មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប់អង្គនេះ ក៏បានជួបជាមួយនឹង មន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត របស់អ៊ុយក្រែនរួមទាំង រដ្ឋមន្ត្រីការបរទេសលោក Dmitry Kuleba ផង។

ថ្លែងនៅក្នុង​ឱកាសនៃជំនួប ដែលអារ៉ាប៊ីសាអូឌីតបានសន្យា ផ្តល់ជំនួយសរុប ៤០០លានដុល្លារ លើកនេះប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានបញ្ជាក់ថា៖ ខ្ញុំសង្ឃឹមដំណើរទស្សនកិច្ចលើកនេះ នឹងអាចជួយបង្កើនទំនាក់ទំនង និងអត្ថប្រយោជន៍រវាងប្រទេសទាំងសងខាង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top