កាហ្សាស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ថា នាង Christina Koch សមាជិករបស់អង្គការណាហ្សា (NASA)បានវិលត្រឡប់មកកាន់ភពផែនដីវិញ ដោយសុវត្ថិភាព នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានចំណាយពេល ដ៏យូរនៅលើអវកាស ដែលក្នុងកំណត់ត្រាបង្ហាញ អំពីអវកាសយានិកជាស្ត្រី ដែលបានចំណាយពេលអស់ ស្ទើរជិត១១ខែ នៅស្ថានីយអវកាសអន្តរជាតិ (ISS) ។
អវកាសយានិក Koch បានធ្វើការចុះចត នៅវេលាម៉ោង៩និង១២នាទីម៉ោងសកល នៅមជ្ឈមណ្ឌល Kazakh បន្ទាប់ពីប្រើពេលអស់៣២៨ថ្ងៃ នៅទីអវកាស ជាមួយអ្នកអវកាស Luca Parmitano មកពីទីភ្នាក់ងារអវវកាសសហភាពអឺរ៉ុប និងលោក Alexander Skvortsov មកពីទីភ្នាក់ងារអវកាសរុស្ស៊ី ។
អ្នកអវកាសរូបនេះ បានបង្ហាញនូវកៅអីដែលនាងអង្គុយ ជាមួយស្នាមញញឹម ក្រោយពីបានចេញពីយានអវកាស Soyuz ដែលត្រូវបានគេបង្ហោះនៅក្នុងខ្សែវីដេអូ របស់ទីភ្នាក់ងារអវកាស Roscosmos ចេញពីទីតាំងនៃការចុះចត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា