ថៃ៖ ហេតុការណ៍បាញ់ប្រហារ នៅព្រលប់ថ្ងៃសៅរ៍ទី៨ ខែកុម្ភៈនេះបានកើតឡើងនៅក្នុងខេត្ត ជាយដែន Nakhon Ratchasima ឬហៅថា Korat ខណៈដែលមនុស្សស្លាប់បានកើនឡើងដល់១៧នាក់ ហើយក្នុងនោះជាច្រើននាក់ទៀត បន្តជាប់ជាចំណាត់ខ្មាំងនៅពីខាងក្នុង នៃផ្សារទំនើបនៅឡើយ។
ខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្ថសញ្ញាណបានហើយ គឺជាមន្ត្រីយោធាម្នាក់ដែលមានឈ្មោះថា Jakraphanth Thomma។រូបគេបានបាញ់ប្រហារ មេបញ្ជាការរបស់ខ្លួនម្នាក់មុន ពេលលួចយកអាវុធមកធ្វើការបាញ់ ប្រហារនៅផ្សារទំនើប។
មកដល់ពេលនេះហេតុការណ៍ មិនទាន់បញ្ចប់នៅឡើយដោយស្នូរកាំភ្លើង នៅតែត្រូវបានបន្តលឺសម្លេង នៅក្នុងផ្សារនៅឡើយហើយមិនទាន់មានការអះអាងច្បាស់ថា មានចំណាត់ខ្មាំងប៉ុន្មាននាក់នៅឡើយដែរ៕
ប្រែសម្រួល៖ស៊ុនលី