បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បាន ថា អាមេរិកបានត្រៀមកញ្ចប់លុយរហូតដល់ ១០០ លានដុល្លារហើយក្នុងការ ជួយទៅដល់ប្រទេសចិននិងប្រទេសដទៃទៀត ដែលកំពុងរងផលប៉ះពាល់ដោយជំងឺឆ្លងប្រភេទថ្មី កូរ៉ូណានោះ។
លោក Pompeo បានធ្វើសេចក្តីថ្លែងការណ៍មួយថាការប្តេជ្ញាចិត្តរបស់អាមេរិកបូករួមទាំង ការបរិច្ចាគប្រាក់រាប់រយលានដុល្លារអាមេរិកពីវិស័យឯកជនអាមេរិក បង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ របស់សហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនេះ ហើយបញ្ជាក់ថាជំនួយនេះនឹងត្រូវធ្វើឡើងដោយផ្ទាល់ ឬតាមរយៈអង្គការសប្បុរសធម៍នានា។
ក្នុងនោះផងដែរមុននេះរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាសាធារណៈរបស់អាមេរិកលោក Alex Azar បានប្រកាសហើយថាសហរដ្ឋអាមេរិកបានបញ្ជូន អ្នកជំនាញជាច្រើននាក់ ទៅអង្គការសុខភាពពិភពលោក សម្រាប់ការដាក់បញ្ចូលទៅក្នុងគណៈប្រតិភូអ្នកជំនាញ របស់អង្គការសុខភាពពិភពលោក ត្រៀមជួយប្រទេសចិនក្នុងការឆ្លើយតប នឹងការផ្ទុះឡើងនៃជំងឺនេះរួចរាល់ហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី