តៃប៉ិ៖ កោះតៃវ៉ាន់ បានរាយការណ៍ពីការលុកលុយ របស់កងទ័ពអាកាសចិនទ្រង់ទ្រាយធំ ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន សម្រាប់រយៈពេលពីរថ្ងៃ ដែលកំពុងដំណើរការ ដូចគ្នានឹងសហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធ ដែលមានសក្តានុពលចំនួន ៦១៩ លានដុល្លារដល់កោះនេះ រួមទាំងមីស៊ីលបច្ចេកវិទ្យាខ្ពស់ សម្រាប់យន្តហោះចម្បាំង F-16 របស់តៃវ៉ាន់ផងដែរ។
ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា យន្តហោះចម្បាំងចិនសរុបចំនួន ២១គ្រឿង យន្តហោះចម្បាំងពហុមុខងារ Chengdu J-10 ចំនួន ១៧ គ្រឿង និងយន្តហោះចម្បាំង Shenyang J-16 កម្រិតខ្ពស់ចំនួន ៤គ្រឿង បានហោះហើរទៅកាន់ជ្រុងភាគនិរតី នៃតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាស (ADIZ) របស់កោះនេះ នៅថ្ងៃព្រហស្បតិ៍នេះ។
យន្តហោះចម្បាំង J-10s ដែលជាគំរូយន្តហោះចម្បាំងចាស់ ដែលចូលបម្រើការងារដំបូងកាលពី ២០ឆ្នាំមុន បានហោះខិតទៅជិតឆ្នេរសមុទ្រចិន ជាងយន្តហោះរបស់តៃវ៉ាន់ ខណៈដែលយន្តហោះ J-16 ដែលជាយន្តហោះចម្បាំងទំនើប និងទំនើបជាង បានហោះហើរនៅតំបន់មួយ នៅភាគឦសាននៃកោះតៃវ៉ាន់។
ក្រសួងបានឲ្យដឹងថា បានធ្វើប្រតិបត្តិការនៅក្រៅឆ្នេរកោះតៃវ៉ាន់ ប៉ុន្តែមិនបានចូលទៅក្នុង ADIZ នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ កំពុងតាមដាន “ស្ថានភាព និងបានប្រគល់ភារកិច្ចឱ្យ យន្តហោះល្បាតតាមអាកាស CAP នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលនៅលើដី ដើម្បីឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ” ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ តៃវ៉ាន់បានរាយការណ៍ថា យន្តហោះប្រយុទ្ធរបស់កងទ័ពអាកាសចិនចំនួន ១៩ គ្រឿងបានចូលក្នុងតំបន់ការពារដែនអាកាសក្នុងរយៈពេល ២៤ ម៉ោងមុន ៕
ប្រែសម្រួល ឈូក បូរ៉ា