យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា សហគមន៍អន្តរជាតិត្រូវតែជួយប្រទេសស៊ីរីឆ្ពោះទៅរកដំណោះស្រាយនយោបាយមួយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវនាពេលថ្មីៗនេះ។
លោកបានលើកឡើងថា “ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើង ដើម្បីធ្វើសកម្មភាពរួមគ្នា ដើម្បីទទួលបានបទឈប់បាញ់ទូទាំងប្រទេស ជំរុញសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនស៊ីរី និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះអធិបតេយ្យភាព”។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី និងស្ថិរភាពក្នុងតំបន់។
លោក Guterres បានកត់សម្គាល់ថាថ្ងៃទី១១ ខែមីនា “ប្រារព្ធខួប ១២ឆ្នាំនៃជម្លោះដ៏ចម្រូងចម្រាស ភាពឃោរឃៅជាប្រព័ន្ធ និងទុក្ខសោករបស់មនុស្សដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេសស៊ីរី” ។
ការរញ្ជួយដីកាលពីខែមុនបានអង្រួនប្រទេស និងប្រទេសជិតខាងតួកគីមួយនេះ នៅពេលដែលតម្រូវការមនុស្សធម៌មាន កម្រិតខ្ពស់គ្រប់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថាសោកនាដកម្មចុងក្រោយនេះបានកើតឡើងចំពេលដែលស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ សហគមន៍ដែលបំផ្លិចបំផ្លាញរួចមកហើយដែលរងរបួសដោយសារសង្រ្គាម និងការផ្លាស់ទីលំនៅ។ ការខូចខាតបានអាក្រក់បំផុតនៅភាគពាយព្យដែលមនុស្សជាងបួនលាននាក់កំពុងពឹងផ្អែកលើជំនួយដើម្បីរស់។
អគ្គលេខាធិការរូបនេះបានលើកឡើងថា “នៅពេលយើងកាន់ទុក្ខអស់អ្នក ដែលបានបាត់បង់ជីវិត និងពង្រីកប្រតិបត្តិការមនុស្សធម៌នៅទូទាំងប្រទេសស៊ីរី យើងត្រូវធានាឱ្យមានការបន្តប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកដែលរងផលប៉ះពាល់ទាំងអស់” ៕
ប្រែសម្រួល ឈូក បូរ៉ា